បំផុសខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្ការប្រឆាំងអំពើហឹង្សាលើមូលដ្ឋានភេទ

(VOVworld) - នាព្រឹកថ្ងៃទី១៣ វិច្ចិកា នៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅពិធី
បំផុសខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្ការប្រឆាំងអំពើហឹង្សាលើមូលដ្ឋាន
ភេទ។ ថ្លែងមតិនៅទីនេះ លោក Nguyen Trong Dam អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធ
ជនពិការនិងសង្គមកិច្ចវៀតណាមបានអះអាងថា ការកែលំអរគោលនយោបាយ
ច្បាប់របស់រដ្ឋ​ រួមជាមួយការខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់
ជាពិសេសគឺការខំ ប្រឹងប្រែងរបស់នារីផ្ទាល់ខ្លួន បាននាំមកនូវសមិទ្ធិជាច្រើនក្នុង
ការអនុវត្តន៍ សមភាពភេទនៅវៀតណាម ហើយត្រូវបានសហគមន៍អន្តរជាតិវាយ
តំលៃខ្ពស់។ លោក Nguyen Trong Dam បានសង្កត់ធ្ងន់ថា ការអនុវត្តន៍សមភាពភេទ
ជាកុនសោដើម្បីបញ្ចប់អំពើហឹង្សាចំពោះនារីនិងកុមារី។
“គំនិតសក្ដិភូមិ រើសអើងខាងភេទក៏ជាមូលហេតុដែលនាំទៅឲ្យមានអំពើ
ហឹង្សាចំពោះ នារីនិងកុមារី។ប្រទេសមួយដែលមានសមភាព គ្មានភាពក្រីក្រនិង
គ្មានអ្នកណា ត្រូវបានទុកនៅខាងក្រោយនោះ គឺជាបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់
មនុស្សគ្រប់រូប។បំ ណងនេះនឹងក្លាយទៅជាការពិតយ៉ាងឆាប់ៗប្រសិនបើយើង
ទាំងអស់គ្នារួមដៃពូនជ្រុំដោយការទទួលខុសត្រូវនិងមនោសញ្ចេតនា”។
ក្រោមប្រធានបទ “រួមដៃលុបចោលអំពើហឹង្សាចំពោះនារីនិងកុមារី” ខែធ្វើ
សកម្មភាពនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ វិច្ចិកាដល់ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ