បំផុសចលនា ប្រជាជនទាំងមូលសន្សំសំចៃអគ្គិសនី និងការរត់ប្រណាំងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិស្តីពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ដំណាក់កាល ២០១៩-២០៣០ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានរៀបចំពិធីបំផុសចលនា ប្រជាជនទាំងមូលសន្សំសំចៃអគ្គិសនី និងការរត់ប្រណាំងដើម្បីជួយជ្រោមជ្រេងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ នៅសួនឧទ្យាន Thong Nhat ទីក្រុង ហាណូយ។
វើពិធីបំផុសចលនាប្រជាជនទាំងមូលសន្សំសំចៃអគ្គិសនី។ រូបថត៖ Nguyen Long/VOV |
ព្រឹត្តិការណ៍នេះ សំដៅផ្សព្វផ្សាយសារ “សន្សំសំចៃអគ្គិសនី - បង្កើតទម្លាប់” ក្នុងកម្មវិធីសន្សំអគ្គិសនីដំណាក់កាល ២០២០ - ២០២៥។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានឲ្យដឹងថា៖ “ការរត់ប្រណាំងដើម្បីជួយជ្រោមជ្រេងយុទ្ធនាការម៉ោងផែនដី ដោយមានការចូលរួមពីអត្តពលិកនិងអ្នកស្ម័គ្រចិត្តជាង ១.៥០០នាក់ នឹងរួមសំឡេង ផ្សព្វផ្សាយសារ "សន្សំសំចៃអគ្គិសនី - បង្កើតទម្លាប់" ដល់សហគមន៍ឲ្យចូលរួមយុទ្ធនាការនិងអនុវត្តការសន្សំថាមពលអគ្គិសនីក្នុងអំឡុង ២៦៥ថ្ងៃក្នុងឆ្នាំ ធ្វើឱ្យការសន្សំសំចៃអគ្គិសនីក្លាយជាទម្លាប់គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជាមួយនឹងសារនេះ យើងចង់ឱ្យប្រជាជន សហគមន៍ និងធុរកិច្ចទូទាំងប្រទេស រួមដៃគ្នាការពារបរិស្ថាន សន្សំសំចៃថាមពល សន្សំសំចៃអគ្គិសនី ឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសុទ្ធស្មលរសូន្យ នៅឆ្នាំ ២០៥០”។
មនុស្សជាង ១.៥០០នាក់បានចូលរួមក្នុងការរត់ប្រណាំងនេះ។ រូបថត៖ Nguyen Long/VOV |
ឆ្នាំនេះជាលើកទី១៦ហើយ ដែលវៀតណាមបានចូលរួមម៉ោងផែនដី។ យោងតាមមជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិ បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង ដើម្បីជួយជ្រោមជ្រេងយុទ្ធនាការម៉ោងផេនដី ឆ្នាំ ២០២៣ ប្រទេសទាំងមូលបានសន្សំថាមពលអគ្គិសនីបានចំនួន ២៩៨.០០០ kWh ស្មើនឹងជាង ៥៥៥ លានដុង៕