(VOVworld) - ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបោះឆ្នោតសកល រដ្ឋសភាវៀតណាម (ថ្ងៃតី៦ មករា ឆ្នាំ១៩៤៦ ថ្ងៃទី៦ មករា ឆ្នាំ២០១៦) នាព្រឹកថ្ងៃទី៣
មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ខុទ្ទកាល័យរដ្ឋសភានិងសមា
គម កវីវៀតណាម បានរៀបចំពិធីបំផុសចលនានិពន្ធបទចម្រៀងអំពីរដ្ឋសភាវៀត
ណាម។ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បានឲ្យដឹង
ថា៖
|
ទិដ្ឋភាពនៃពិធីបំផុសចលនានិពន្ធបទចម្រៀងអំពីរដ្ឋសភាវៀតណាម (រូបថត៖congan.com.vn) |
“បណ្ដាបទចម្រៀងសំដៅកោតសរសើរ លើកដម្កើងដំណើរការនៃប្រវត្តិសាស្ត្រវៀត ណាមនិយាយរួមនិងនៃរដ្ឋសភានិយាយដោយឡែកក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ
ដោយហេតុនេះ យើងខ្ញុំមានគោលបំណងថា ទន្ទឹមនឹងការប្រមូលផ្ដុំ អភិវឌ្ឍន៍ ឃោសនាអំពីបទចម្រៀងដែលមានស្រាប់នានា គឺត្រូវមានបទចម្រៀងថ្មីៗ ដែល
ឆ្លុះបញ្ចាំងនូវកម្លាំងរស់ថ្មី អនាគតថ្មី ផងដែរ”៕