បំផុសឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០
(VOVWORLD) - ឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០ និងការប្រគល់ពានរង្វាន់ រចនាឡូហ្គោសម្រាប់យុវជនអាស៊ាន បានធ្វើឡើងនៅថ្ងៃទី ២១ ខែមករា នៅប្រទេសឥណ្ឌូនេស៊ី។
អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍វប្បធម៌សង្គមអាស៊ានលោក Kung Phoak ថ្លែងសន្ទរកថាបើក (រូបថតៈ TTXVN) |
ព្រឹត្តិការណ៍នេះ ដោយគោលបំណង បង្កើនការយល់ដឹងរបស់ប្រជាជន ជាពិសេសក្នុងចំណោមយុវជនអំពីអាស៊ាន ក៏ដូចជាសកម្មភាពនិងដំណើរការអភិវឌ្ឍន៍របស់សមាគម។
នៅក្នុងឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០ ប្រទេសជាសមាជិកនឹងរៀបចំសកម្មភាពនៅក្នុងវិស័យជាច្រើន ដូចជាវប្បធម៌ សិល្បៈ ផ្សព្វផ្សាយ ក្នុងនោះមានទាំងសន្និសីទប្រធាន បទ ស្តីពីអត្តសញ្ញាណអាស៊ាន។ ជាពិសេស អាស៊ានមានគោលបំណងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្មវិធីអប់រំនៅនឹងកន្លែងនៅតាមសាកលវិទ្យាល័យនានា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ក្នុងពិធីនេះ លេខាធិការដ្ឋានអាស៊ានបានប្រគល់ពានរង្វាន់នៃប្រឡង រចនាឡូហ្គូអា ស៊ាន។ រង្វាន់លេខមួយត្រូវបានប្រគល់ជូនលោក Joemari Manguiat មកពីប្រទេស ហ្វីលីពីន ដោយបានរចនាឡូហ្គូមានសោភ័ណភាពលើកកម្ពស់សាមគ្គីភាពនិងភាពស្វា ហាប់របស់ប្រទេសអាស៊ានទាំង ១០ ផងដែរ៕