បំផុសបុណ្យតេតដាំដើមឈើឆ្នាំជូតទោស័ក២០២០
(VOVWORLD) - ដោយអនុវត្តតាមដំបូន្មានរបស់លោកប្រធានហូជីមិញដែលថា “និទាឃរដូវជាបុណ្យតេតដាំដើមឈើ” ក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជននៅតាមខេត្តក្រុងទូទាំងប្រទេសបានចូលរួមយ៉ាង សកម្មក្នុងចលនាដាំដើមឈើ ដាំព្រៃ ការពារព្រៃ ប្រកបដោយផ្លែផ្កាគួរ អោយកត់សម្គាល់។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បំផុសបុណ្យតេតដាំដើមឈើ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៣០មករា នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច ហ៊ូង នៅទីក្រុង Viet Tri ខេត្ត Phu Tho ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ វៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho រៀបចំ “បុណ្យតេតដាំដើមឈើចងចាំគុណូបការៈរបស់លោកប្រធាន ហូជីមិញជានិច្ច” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញមកចូលរួម ព្រឹត្តិការណ៍នេះ។
ដោយអនុវត្តតាមដំបូន្មានរបស់លោកប្រធានហូជីមិញដែលថា “និទាឃរដូវជាបុណ្យតេតដាំដើមឈើ” ក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជននៅតាមខេត្តក្រុងទូទាំងប្រទេសបានចូលរួមយ៉ាង សកម្មក្នុងចលនាដាំដើមឈើ ដាំព្រៃ ការពារព្រៃ ប្រកបដោយផ្លែផ្កាគួរ អោយកត់សម្គាល់។ អាស្រ័យហេតុនោះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ កែលំអបរិស្ថាន បន្ធូរស្រាលគ្រោះធម្មជាតិ ហើយ បន្សាំនឹងបម្រែបម្រួលអាកាសធាតុផងដែរ៕