បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥


បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥ - ảnh 1
បំផុសពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន២០១៥ (VOV)

        Vovworld-នាព្រឹកថ្ងៃទី៩មេសានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិង
ផ្សព្វ​ផ្សាយ​វៀតណាមបានរៀបចំសន្និសីទកាសែតបំផុសពានរង្វាន់បច្ចេកវិទ្យា​
ព័ត៌មាន​-ផ្សព្វ​ផ្សាយ​អាស៊ី-អាគ្នេយ៍ឆ្នាំ២០១៥ (ASEAN ICT Awards-AICTA)។
នេះគឺជា​ពានរង្វាន់មាន​កិត្យានុភាព​ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំក្នុង
តំបន់អាស៊ានដោយមានការចូលរួម​របស់អង្គការ​អង្គភាពអាជីវកម្មមកពីប្រទេស
សមាជិកអាស៊ានចំនួន១០ប្រទេស។ ព័ត៌មានអំពីរង្វាន់​មាននៅវែបសាយ http;//www.aseanictaward.com។

        តាមគណៈចាត់តាំងថា ពានរង្វាន់ AICTA ឆ្នាំ២០១៥រួមមានផ្នែកចំនួន៦
ផ្នែក​នីមួយៗ​មាន​រង្វាន់ មាស ប្រាក់និងសំរិទ្ធ។​ ពិធីប្រគល់ពានរង្វាន់ AICTA ឆ្នាំ
២០១៥​នឹង​បាន​រៀបចំក្នុង​សន្និសីទថ្នាក់​រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍និង
បច្ចេកវិទ្យាព័ត៌មាន TELMIN 2015 នាខែវិច្ឆិកា​ឆ្នាំ​២០១៥នៅទីក្រុង Da Nang
វៀតណាម។ អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយលោក Nguyen Thanh Hung
បានឲ្យដឹងថា៖

        “ពានរង្វាន់បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ី-អាគ្នេយ៍ត្រូវបានធ្វើឡើង
កាលពីឆ្នាំ២០១២មក។ វៀតណាមតែងតែដណ្ដើមបាន៣រង្វាន់។ វៀតណាមបាន
ចូលរួមដោយស្មារតីស្នេហាជាតិ​បង្ហាញពីមោទនភាពជាតិនិងសរឲ្យមិត្តភក្តិ
អាស៊ានឃើញថា វៀតណាមមិនចាញ់គេក្នុងវិស័យ​បច្ចេកវិទ្យាព័ត៌មានផ្សព្វផ្សាយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ