បំផុសយុទ្ធនាការ “ម៉ោងផែនដី” ឆ្នាំ២០១៩
(VOVWORLD) - ពិធីបំផុសយុទ្ធនាការ “ម៉ោងផែនដី” ឆ្នាំ២០១៩ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១០ ខែមីនា នៅរដ្ឋធានីហាណូយ ក្រោមប្រធានបទ “សន្សំសម្ចៃថាមពល-ការពារ ផែនដី”។
នេះជាឆ្នាំទី១១ហើយដែលវៀតណាមជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះ សំដៅលើកកំពស់ចំណេះដឹងរបស់សហគមន៍អំពីបម្រែបម្រួលអាកាសធាតុនិងការសន្សំសម្ចៃថាមពលលើពិភពលោក។ យុទ្ធនាការ “ម៉ោងផែនដី” ត្រូវបាន ដំណើរការអនុវត្តន៍នៅខេត្តក្រុងទាំង៦៤ក្នុងទូទាំងប្រទេស។ លោកស្រី Nguyen Thi Lam Giang ប្រធានមន្ទីរសន្សំសម្ចៃថាមពលនិងអភិវឌ្ឍន៍ដោយចីរភាព ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានថ្លែងថា៖
“ក្នុងឆ្នាំនេះនឹងផ្ដោតទៅលើដំណោះស្រាយសន្សំសម្ចៃថាមពល។ ក្រៅពី ការបិទភ្លើងនៅផ្ទះនិងនៅកន្លែងធ្វើការ ក្នុងអំឡុងពេលមិនចាំបាច់ប្រើប្រាស់នោះ គឺឆ្នាំនេះនឹងផ្ដោតបន្ថែមលើដំណោះស្រាយខាងបច្ចេកទេសចំពោះសហគ្រាស ចំពោះសហគមន៍អំពីបច្ចេកវិទ្យាសន្សំសម្ចៃថាមពលទៀតផង។ ការសន្សំសម្ចៃ ថាមពលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការ ចំណាយ លើថាមពល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ទៀតផង”៕