បំផុសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និងជួយជ្រោមជ្រែង “សប្តាហ៍ចាក់វ៉ាក់សាំង” ឆ្នាំ ២០២២
(VOVWORLD) - ជាមួយនឹងអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់សម្រាប់ក្រុមមុខសញ្ញា និងក្រុមអាយុដែលមានហានិភ័យខ្ពស់ វៀតណាមមានលក្ខខ័ណ្ឌគ្រប់គ្រាន់បន្តពង្រីកមុខសញ្ញាចាក់វ៉ាក់សាំង និងអនុវត្តន៍ការចាក់វ៉ាក់សាំងជូនក្រុមមុខសញ្ញាអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងខេត្ត Quang Ninh បានចុះត្រួតពិនិត្យការងារចាក់វ៉ាក់សាំងដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅអនុវិទ្យាល័យ Tran Quoc Toan (រូបថត៖ nld.com.vn) |
នាថ្ងៃទី ១៤ មេសា នៅទីក្រុង Ha Long ក្រសួងសុខាភិបាលវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំពិធី បំផុសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និងការជួយជ្រោមជ្រែង “សប្តាហ៍ចាក់វ៉ាក់សាំង” ឆ្នាំ ២០២២ ដោយប្រធានបទ "វ៉ាក់សាំងនាំមកនូវការរស់នៅដ៏យូរអង្វែងដល់មនុស្សគ្រប់រូប"។
ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោមបណ្ដាសកម្មភាព សំដៅនាំមកសារអំពីសារៈសំខាន់ចំពោះការដែលមនុស្សគ្រប់រូបទទួលបានការចាក់វ៉ាក់សាំង ជាពិសេសគឺក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងតួនាទីរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការនានាចំពោះសកម្មភាពចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺ ព្រមទាំងការទទួលខុសត្រូវរបស់ប្រជាជនក្នុងការចាក់វ៉ាក់សាំងដោយម្ចាស់ការ និងស្ម័គ្រចិត្ត។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son បានសង្កត់ធ្ងន់ថា ជាមួយនឹងអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់សម្រាប់ក្រុមមុខសញ្ញា និងក្រុមអាយុដែលមានហានិភ័យខ្ពស់ វៀតណាមមានលក្ខខ័ណ្ឌគ្រប់គ្រាន់បន្តពង្រីកមុខសញ្ញាចាក់វ៉ាក់សាំង និងអនុវត្តន៍ការចាក់វ៉ាក់សាំងជូនក្រុមមុខសញ្ញាអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។ នេះគឺជាភារកិច្ចដ៏សំខាន់មួយរប់សផ្នែកសុខាភិបាលក្នុងឆ្នាំ ២០២២ ផងដែរ៕