បំពាក់ជំនាញអំពីបច្ចេកវិទ្យាព័ត៌មានសម្រាប់ស្រទាប់វ័យក្មេងត្រៀមរៀបចំឲ្យបដិវត្តន៍៤.០
(VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ សហភាពបណ្ឌិត្យសភា STEM
បានរៀបចំសិក្ខសាលាមួយស្តីពីបដិវត្តន៍ ៤.០ (ដែលជាបដិវត្តន៍វិទ្យាសាស្ត្រអាស្រ័យ
លើគ្រឹះស្ថានបច្ចេកវិទ្យាព័ត៌មាននិងស្វ័យប្រវត្តិកម្មលើទូទាំងពិភពលោក) សំដៅ
ដាក់ចេញសំណើរអភិវឌ្ឍន៍ផ្នែកអប់រំក្នុងបដិវត្តន៍បច្ចេកវិទ្យា៤.០។តាមនោះ បដិវត្តន៍
៤.០ត្រូវបានអនុវត្តក្នុងគ្រប់វិស័យនៃជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងមានឥទ្ធិ
ពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ តំបន់នីមួយៗ និងពិភពលោកទាំង
មូលក្នុងនោះមានវៀតណាម។ ដូច្នេះបានជា ស្រទាប់វ័យក្មេងនឹងបានបំពាក់ជំនាញ
សំខាន់ៗអំពីបច្ចេកវិទ្យាព័ត៌មាន បំពេញបន្ថែមនូវភាសាបរទេសនិងចាំបាច់មាន
ជំនាញស្រាវជ្រាវ។ អប់រំ STEM ជាវិធីសាស្ត្របំពាក់ឲ្យអ្នកសិក្សានូវចំនេះវិជ្ជា និង
ជំនាញចំាបាច់ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសនិងគណិតវិទ្យា
សម្រាប់ត្រៀមរៀបចំឲ្យបដិវត្តន៍ថ្ងៃក្រោយ៕