បំពាក់ឱ្យយុវជនវៀតណាមនូវចំណេះដឹងសុវត្ថិភាពនិងសមភាពយេនឌ័រនៅក្នុងប្រព័ន្ធអ៊ីនធឺរណែត
(VOVWORLD) - ការប្រកួតប្រជែងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងនិងបំពាក់ឲ្យយុវជនយុវនារីនិងអ្នកបង្កើតខ្លឹមសារនៅលើបណ្តាញសង្គមនៅវៀតណាម អំពីសុវត្ថិភាពតាមបណ្តាញអ៊ីនធឺរណែតនិងសមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
នាថ្ងៃទី ៤ ខែតុលា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងផ្តល់អំណាចដល់ស្ត្រី (UN Women) បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិង CEDLink ដើម្បីបើកកម្មវិធីប្រកួតប្រជែង Cyber S - ជំនាន់ S: សុវត្ថិភាពនិងសមភាពយេនឌ័រក្នុងប្រព័ន្ធអ៊ីនធឺរណែត។ ការប្រកួតប្រជែងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងនិងបំពាក់ឲ្យយុវជនយុវនារីនិងអ្នកបង្កើតខ្លឹមសារនៅលើបណ្តាញសង្គមនៅវៀតណាម អំពីសុវត្ថិភាពតាមបណ្តាញអ៊ីនធឺរណែតនិងសមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
ការប្រកួតប្រជែងនេះប្រព្រឹត្តទៅរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២១ ដោយមានសកម្មភាពសំខាន់ចំនួនបី គឺការបណ្តុះបណ្តាលចំណេះដឹងអំពីយេនឌ័រ សុវត្ថិភាពលើបណ្តាញអ៊ីនធឺរណែត ប្រព័ន្ធផ្សព្វផ្សាយសម្រាប់យុវជននិស្សិតនិងអ្នកបង្កើតខ្លឹមសារនៅលើបណ្តាញសង្គម។ ជាមួយគ្នានោះ ណែនាំសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលដើម្បីបង្កើតគម្រោងផ្ទាល់ខ្លួនអំពីសមភាពយេនឌ័រនិងសុវត្ថិភាពលើបណ្តាញអ៊ីនធឺរណែត។ តម្លៃរង្វាន់សរុបគឺជាង ៧០ លានដុង៕