បំពេញខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥

(VOVWORLD) - បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការ គឺនៅព្រឹកថ្ងៃទី ១៤ ខែកក្កដា សម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំ។ 
បំពេញខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ - ảnh 1សម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការ  (រូបថតៈ Doan Tan/TTXVN)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញវាយតម្លៃថា សម័យប្រជុំនេះបានចូលរួមចំណែកមតិយោបល់ជាក់ស្តែងជាច្រើនមានការស្រុះចិត្តគំនិតខ្ពស់។    លោកប្រធានរដ្ឋសភាក៏បាន លើកឡើងថា នៅសល់តែជិតមួយសប្តាហ៍ទៀតទេ នឹងបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ១៥។ មកដល់ពេលនេះ រាល់ការរៀបចំសម្រាប់ការប្រជុំត្រូវបានសម្រេចរួចរាល់និងត្រៀមជាស្រេចសម្រាប់ថ្ងៃបើកគឺថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ។

“សម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៥ មានខ្លឹមសារសំខាន់ៗ និងមានអត្ថន័យជាច្រើន ជាពិសេសធានានូវជោគជ័យនៃអាណត្តិទាំងមូល។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ទាំងអស់គឺដើម្បីគោលដៅ ធានាជោគជ័យនៃសម័យប្រជុំនេះ តាមនោះ ទីភ្នាក់ងារទាំងអស់នេះ ជាពិសេសស្ថាប័នរដ្ឋសភាចាំបាច់ត្រូវបន្តការខិតខំប្រឹងប្រែងកាន់តែសកម្ម ឆ្លៀតយកគ្រប់ពេលដើម្បីរៀបចំឯកសារដែលមានគុណភាពល្អបំផុត និងរបាយការណ៍ដោយប្រុងប្រយ័ត្ន មុននឹងដាក់ជូនរដ្ឋសភាពិចារណានិងសម្រេច ជាពិសេសបញ្ហាសំខាន់ៗដែលទាក់ទងនឹងការបោះឆ្នោតនិងការអនុម័តលើថ្នាក់ដឹកនាំសំខាន់ៗ សម្រាប់អាណត្តិ ២០២១-២០២៥ ក៏ដូចជា ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងអាណត្តិថ្មី”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានកត់សម្គាល់ថា ទីភ្នាក់ងារពាក់ព័ន្ធនានាបានត្រៀមលក្ខណៈដើម្បីរៀបចំសេណារីយ៉ូនិងផែនការឆ្លើយតបសមស្របសម្រាប់ការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់កិច្ចប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ