បំពេញបន្ថែមថវិការចំនួន ៧ ៦៥០ ពាន់លានដុង ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចស្តីពីការបំពេញបន្ថែមថវិការ ចំនួន ៧៦៥០ ពាន់លានដុងដល់ក្រសួងសុខាភិបាល ដើម្បីបញ្ជាទិញ និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៦១ លានដូស។
វ៉ាក់សាំង Covid-19 របស់ AstraZeneca (រូបថត៖ AP) |
ក្នុងនោះមានវ៉ាក់សាំងចំនួន ៣០ លានដូស របស់ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ដែលត្រូវបានក្រុមហ៊ុន AstraZeneca ផលិត និង វាក់សាំងចំនួន ៣១ លានដូសទៀត ដែលត្រូវបានក្រុមហ៊ុន Pfizer ផលិត។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីបានយល់ព្រមចំណាយថវិកាចំនួន ៣៧ ពាន់លានដុង សម្រាប់ការទទួល ការដឹកជញ្ជូន ការចែកចាយ ការជួលឃ្លាំងស្តុកវ៉ាក់សាំង ការបញ្ជាកទិញបរិក្ខាពេទ្យសម្រាប់ការចាក់វ៉ាក់សាងបង្ការកូវីដ ១៩ ដែលត្រូវបាន COVAX Facility និងប្រទេសនានាជួយឧបត្ថម្ភផងដែរ៕