បំពេញរបាយការណ៍ជាតិលើកទី ២ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម
(VOVWORLD) - រហូតមកដល់ពេលនេះ សេចក្តីព្រាងរបាយការណ៍ជាតិលើកទី ២ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម និងឧបសម្ព័ន្ធត្រូវបានបំពេញជាសារវ័ន្ត ឆ្លើយតបនឹងតម្រូវការលើខ្លឹមសារ និងទម្រង់។
នេះគឺជាព័ត៌មានដែលត្រូវបានឧត្ដមសេនីយ៍ត្រី Nguyen Van Ky អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាមបានសង្កត់ធ្ងន់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី ២ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី ២ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។ រូបថត៖ VOV |
នៅក្នុងសិក្ខាសាលាដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុង Can Tho ប្រតិភូបានពិភាក្សានិងចូលរួមមតិយោបល់លើទម្រង់ ទិន្នន័យពាក់ព័ន្ធ ដំណោះស្រាយ និងខ្លឹមសារនីមួយៗ នៃសេចក្តីព្រាងរបាយការណ៍ ស្របតាមបទប្បញ្ញត្តិអន្តរជាតិ។ បន្ទាប់ពីសិក្ខាសាលានេះ គណៈកម្មាធិការរៀបចំសេចក្តីព្រាងនឹងធ្វើការសិក្សា ស្រូបយកមតិយោបល់របស់ប្រតិភូ ដើម្បីបញ្ចប់សេចក្តីព្រាងរបាយការណ៍ជាតិលើកទី ២ របស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មតាមផែនការដែលបានដាក់ចេញ។
អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មបានចូលជាធរមាននៅវៀតណាមចាប់ពីថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៥ ។ ចាប់តាំងពីបានក្លាយជាសមាជិករហូតមកដល់ពេលនេះ វៀតណាមបានដាក់របាយការណ៍ចំនួន ២ ទៅគណៈកម្មាធិការប្រឆាំងនឹងការធ្វើទារុណកម្ម នោះគឺរបាយការណ៍ជាតិលើកទី ១ ស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (ឆ្នាំ ២០១៧) និងរបាយការណ៍ពាក់កណ្តាលអាណត្តិ (ឆ្នាំ ២០២០) ៕