ប៉ាពួញូហ្គីណេ ប្រកាសគ្រាអាសន្នក្នុងរដ្ឋធានី
(VOVWORLD) - នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ (Papua New Guinea) លោក James Marape នាថ្ងៃទី ១១ មករា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១៤ ថ្ងៃនៅក្នុងរដ្ឋធានី Port Moresby បន្ទាប់ពីមនុស្ស ១៥ នាក់បានស្លាប់នៅក្នុងកុបកម្ម ដែលក្នុងនោះហ្វូងមនុស្សបានលួច និងដុតបំផ្លាញហាងលក់ដូរ។
នាយករដ្ឋមន្ត្រី Marape បាននិយាយថា ទាហានជាង ១.០០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារមិនឲ្យកើតមានឡើងស្ថានភាពមិនល្អណាមួយ។ លោករូបនេះ បានប្រកាសថា ថ្នាក់ដឹកនាំក្រសួងមួយចំនួនដូចជា ហិរញ្ញវត្ថុ និងរតនាគារ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ត្រូវបានផ្អាករយៈពេល ១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលបើកការស៊ើបអង្កេតលើមូលហេតុនៃកុបកម្ម។ លោកបានបញ្ជាក់ថា មានភស្តុតាងនៃ កុបកម្មមានការរៀបទុកជាមុនដែលបានកើតឡើង។
អំពើហឹង្សាបានផ្ទុះឡើងនៅទីក្រុង Port Moresby នៅរសៀលថ្ងៃទី១០ ខែមករា បន្ទាប់ពីក្រុមទាហាន ប៉ូលីស និងឆ្មាំពន្ធនាគារបានផ្តួចផ្តើមការតវ៉ាប្រឆាំងនឹងការកាត់បន្ថយប្រាក់ខែដោយអយុត្តិធម៌សម្រាប់ពួកគេ។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ ភាពចលាចលក៏បានរីករាលដាលដល់ទីក្រុង Lae ចម្ងាយ ៣០០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី។ មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់ក្នុងការបះបោរនេះ។
អំពើហិង្សាបានស្ងប់ស្ងាត់នៅថ្ងៃទី ១១ ខែមករា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ពង្រាយប៉ូលិសបន្ថែមទៀតដើម្បីរក្សាសណ្តាប់ធ្នាប់៕