បុព្វហេតុប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមត្រូវបានអ្នកបោះឆ្នោតគាំទ្រនិងសាធារណៈមតិវាយតំលៃខ្ពស់

(VOVWORLD) - នារសៀលថ្ងៃទី៦ មិថុនា រដ្ឋសភាវៀតណាមបន្តសម័យប្រជុំសួរដេញដោលរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាល ហើយឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានជំនួសមុខនាយករដ្ឋមន្រ្តីរដ្ឋាភិបាលដើម្បីឆ្លើយសំណួរស្ដីពីបញ្ហានានាដែលសមាជិកសភាយកចិត្តទុកដាក់។
បុព្វហេតុប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមត្រូវបានអ្នកបោះឆ្នោតគាំទ្រនិងសាធារណៈមតិវាយតំលៃខ្ពស់ - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ឆ្លើយការសួរដេញដោល (រូបថត៖ Quochoi.vn) 

មានសមាជិកសភាចំនួន៧១រូបបានចុះបញ្ជីសួរដេញដោលឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue អំពីបញ្ហានានាដូចជាសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងដំណោះស្រាយការពារពាណិជ្ជសញ្ញាកសិផលវៀតណាម ជាដើម។

        ស្ដីពីបញ្ហាបង្ការប្រឆាំងអំពើពុករលួយ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា កិច្ចការនេះដណ្ដើមបានលទ្ធផលដ៏ធំធេងដែលត្រូវបានអ្នកបោះឆ្នោតគាំទ្រនិងសាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់។ លោក Vuong Dinh Hue សង្កត់ធ្ងន់ថា ដោយមានការដឹកនាំយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល ស្ថាប័នប៉ូលីសបានចោទប្រកាន់រឿងក្ដីអំពើពុករលួយជាច្រើនករណី។ នាពេលខាងមុខ រដ្ឋាភិបាលនឹងអនុវត្តន៍យ៉ាហ្មឺងម៉ាត់នូវកម្មវិធីការងាររបស់គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ សំដៅជំរុញខ្លាំងថែមទៀតនូវកិច្ចការនេះ។

        ស្ដីពីសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានឲ្យដឹងថា សភាពការណ៍សេដ្ឋកិច្ចសង្គមក្នុងខែឧសភាបន្តអភិវឌ្ឍន៍យ៉ាងសកម្ម។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព ទំហំនៃការនាំចេញក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨ទទួលបានជាង៩៣ពាន់លានដុល្លាអាមេរិក ឱនភាពនីហរ័ណទទួលបាន៣,៤ពាន់លានដុល្លាអាមេរិក ហើយប្រទេសទាំងមូលទាក់ទាញបានទុនវិនិយោគដោយផ្ទាល់ពីបរទេសចំនួន៦,៧៥ពាន់លានដុល្លាអាមេរិក។

        “ក្នុងរយៈពេល៥ខែកន្លងទៅ មានសហគ្រាសជាង៥២ពាន់អង្គភាពដែលចុះបញ្ជីបង្កើតថ្មី។ យើងបានបង្កើតបន្ថែមការងារធ្វើសំរាប់ពលករចំនួន៦៤ហ្មឺននាក់ ក្នុងនោះនាំពលករ៤៨ពាន់នាក់ទៅធ្វើការនៅឯបរទេស។ ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមត្រូវបានរក្សាយ៉ាងរឹងមាំ”។

        ស្ដីពីការងារគ្រប់គ្រងបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ លោក Vuong Dinh Hue បានអះអាងថារដ្ឋាភិបាលនឹងសុក្រិតប្រព័ន្ធស្តង់ដារបច្ចេកទេសជាតិអំពីបរិស្ថាន កសាងប្រព័ន្ធសង្កេតនិងប្រកាសអាសន្នបរិស្ថាន ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្ដីពីបម្រែបម្រួលអាកាសធាតុនិងកម្មវិធីគោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកំណើនបៃតងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ