បម្រែបម្រួលនៃស្ថានភាពជំងឺ រាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - នៅប្រទេសចិនដីគោកវិញ  ចំនួនអ្នកឆ្លង និងអ្នកស្លាប់បានបន្តធ្លាក់ចុះ។ ចិនមានករណីឆ្លង COVID-19 ចំនួន ៨០.៧០៣ នាក់   ៣.០៩៨ នាក់ត្រូវស្លាប់ និង ៥៧,៣៣៣ នាក់បានជាសះស្បើយ។
បម្រែបម្រួលនៃស្ថានភាពជំងឺ រាតត្បាត COVID-19 នៅលើពិភពលោក - ảnh 1 (រូបថត៖ TTXVN)

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៩ ខែមីនា មានមនុស្សចំនួន ១០៩.៨៣៨ នាក់បានឆ្លង COVID-19 និង ៣.៨០៥ នាក់បានស្លាប់នៅទូទាំងពិភពលោក។ បារាំងនិងអាល្លឺម៉ង់មានអ្នកស្លាប់ ជាង ១.០០០ នាក់។ ចំនួនអ្នកស្លាប់នៅអ៊ីតាលីបានកើនឡើងខ្ពស់បំផុតតាំងពីមុនមក។ បង់ក្លាដែស ម៉ុលដាវី ប៉ារ៉ាហ្គាយ ប៊ុលហ្គារី និងម៉ាល់ឌីវ បានបញ្ជាក់ពីការឆ្លង COVID-19 ជាលើកដំបូង។

នៅប្រទេសចិនដីគោកវិញ  ចំនួនអ្នកឆ្លង និងអ្នកស្លាប់បានបន្តធ្លាក់ចុះ។ ចិនមានករណីឆ្លង COVID-19 ចំនួន ៨០.៧០៣ នាក់   ៣.០៩៨ នាក់ត្រូវស្លាប់ និង ៥៧,៣៣៣ នាក់បានជាសះស្បើយ។

នៅកូរ៉េខាងត្បូង គិតត្រឹមថ្ងៃទី ៨ ខែមីនា ប្រទេសនេះបានកត់សម្គាល់ករណីឆ្លងថ្មីចំនួន ៣៦៧ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លង COVID-19  សរុប ឡើងដល់ ៧.៣១៣ នាក់។ នេះគឺជាតួរលេខកើនឡើងទាបបំផុតចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភះមក។

នៅជប៉ុន ចំនួនអ្នកឆ្លង SARS-CoV-2 សរុបបានកើនឡើង ១.១៩៨ នាក់ និង ៧ នាក់ត្រូវស្លាប់។

នៅអ៊ីរ៉ង់ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះបានកត់សម្គាល់ករណីស្លាប់ថ្មីចំនួន៤៩នាក់  ដែលធ្វើឱ្យចំនួនករណីស្លាប់សរុបឡើង ដល់ ដល់ ១៩៤ នាក់។ ទន្ទឹមនឹងនេះ ករណីឆ្លង COVID-19  សរុបគឺ ៦.៥៦៦ នាក់។

នៅអាល្លឺម៉ង់ មានករណីឆ្លង COVID-19  ចំនួន  ១.០៤០ នាក់ កើន ២៤០ ករណី បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។

នៅបារាំង មន្ត្រីសុខាភិបាលបានរាយការណ៍ថានៅប្រទេសនេះ មានករណីឆ្លង COVID-19  ថ្មីចំនួន ១.១២៦ នាក់។

នៅអ៊ីតាលី ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លង COVID-19  ថ្មីចំនួន ១,៤៩២ នាក់ ដែលនាំឱ្យចំនួនករណីឆ្លងសរុបឡើង ដល់ ៧.៣៧៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ