ប្រេកង់វិទ្យុគឺជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ ដែល​កាន់តែ​មានតម្លៃ​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំសម័យប្រជុំលើកទី៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិចារណា និងអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ដីពីការបំភ្លឺមាត្រាមួយចំនួន នៃក្រមច្បាប់ព្រហ្មទណ្ឌ។
ប្រេកង់វិទ្យុគឺជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ ដែល​កាន់តែ​មានតម្លៃ​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ - ảnh 1សម័យប្រជុំលើកទី៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ដដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីសំណើររបស់រដ្ឋាភិបាលស្ដីពីការបំពេញបន្ថែមសេចក្តីព្រាងច្បាប់ ចំនួន ២ធ្វើវិសោធនកម្ម និងបំពេញបន្ថែម ស្ដីពីមាត្រាមួយចំនួននៃច្បាប់ប្រេកង់វិទ្យុ និងច្បាប់ពិនិត្យ ព្យាបាលជំងឺ(ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២២។

អញ្ជើញលើកមតិអំពីច្បាប់ប្រេកង់វិទ្យុនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ចាំបាច់ត្រូវបញ្ជាក់ពីរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៅពេលធ្វើវិសោធនកម្មច្បាប់ ក្នុងនោះវាយតម្លៃ ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម ការពារជាតិ-សន្តិសុខ និងនីតិវិធីរដ្ឋបាលថ្មីជាដើម។ ទន្ទឹមនឹងនេះចាំបាច់ត្រូវបញ្ជាក់ថែមទៀតអំពីសារៈសំខាន់នៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមអំពីច្បាប់ប្រេកង់វិទ្យុ ដោយធានាការសន្យាអន្តរជាតិជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថាចាំបាច់ត្រូវចាត់ទុកប្រេកង់វិទ្យុគឺជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ ដែលកាន់តែមានតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្នុងបរិបទសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ដូច្នេះហើយ ចាំបាច់ត្រូវកំណត់តាមទិសដៅធានាការគ្រប់គ្រង ការប្រើប្រាស់យ៉ាងតឹងរ៉ឹង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ