ប្រាក់ចំនួន១៧០ពាន់លានដុងសំរាប់កម្មវិធីសុខុមាលភាពសង្គម Tay Nguyen
|
ប្រាក់ចំនួន១៧០ពាន់លានដុងសំរាប់កម្មវិធីសុខុមាលភាពសង្គម Tay Nguyen |
(VOV)_ប្រាក់ចំនួន១៧០ពាន់លានដុង ជាបរិមាណប្រាក់ដែលបានបណ្ដា
សម្បុរសជនរៃអង្គាស ជួយឧបត្ថម្ភកម្មវិធីសុខុមាលភាពសង្គម Tay Nguyen នៅក្នុង
កម្មវិធីសម្ដែងសិល្បះពិសេស ដោយប្រធានបទ៖ សេចក្ដីប្រាថ្នារបស់ព្រៃភ្នំ ដែល
បានប្រព្រឹត្តទៅនាថ្ងៃទី១៧ ឧសភា នៅទីក្រុង Da Lat ខេត្ត Lam Dong ។ កម្មវិធីនេះ
ស្ថិតនៅក្នុងក្នុងខ័ណ្ឌសន្និសីទជំរុញវិនិយោគ និងសុខុមាលភាពសង្គម Tay Nguyen
លើកទី៣។ តាមនោះ គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានអំពាវនាវ
អោយបណ្ដាគណៈកម្មាធិការ សមាគម ស្ថាប័ន អង្គការ សមូហភាព និងបុគ្គលនៅ
ក្នុងនិងក្រៅប្រទេស បន្តចូលរួមកម្មវិធីសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ
ជួយឧបត្ថម្ភផលិតកម្ម រួមចំណែកលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋនៅ
បណ្ដាខេត្ត Tay Nguyen នាំតំបន់ Tay Nguyen អភិវឌ្ឍន៍ស្ថិរភាពនិងចីរភាព៕