ប្រការទិវាសិទ្ធិរបស់អតិថិជនវៀតណាម
|
ប្រការទិវាសិទ្ធិរបស់អតិថិជនវៀតណាម(http://vietnamnet.vn/) |
(VOV)_ នាយប់ថ្ងៃទី១២ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រកាស
ទិវាសិទ្ធិរបស់អតិថិជនវៀតណាម (ថ្ងៃទី១៥មិនា) ។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើក្រសួងឧស្សាហ ពាណិជ្ជកម្ម
និងគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវស្រាវជ្រាវ និងឯកភាពអំពីរូបសណ្ឋាន គ្រប់
គ្រង ការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជននៅក្នុងទូទាំងប្រទេស។ ឧប
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ ការពារសិទ្ធិ ផលប្រយោជន៍របស់អតិថិជនជាការទទួលខុសត្រូវរួមរបស់
សង្គមទាំងមូល។ គ្រប់ក្រសួង ស្ថាប័ន តំបន់ ត្រូវផ្សព្វផ្សាយ អនុវត្តគ្រប់បទបញ្ញាត្តិ
ក្នុងច្បាប់ប្រកបដោយលអប្រសើរ ដោះស្រាយទាន់ពេលវេលា ប្រសិទ្ធិភាពបទល្មើ
ដែលទាក់ទិនដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។”
ប្រធានបទនៃសកម្មភាពការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជន ឆ្នាំ
២០១៦ គឺ៖សិទ្ធិបានសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕