|
រដ្ឋមន្រ្តីបរិស្ថាននៃក្រុមប្រទេស G៧ នៅសន្និសីទនៅទីក្រុង Toyama
ប្រទេសជប៉ុននាថ្ងៃទី១៦ ឧសភា (រូបថត៖Kyodo/TTXVN) |
(VOVworld) - ប្រាំខែក្រោយពីបណ្ដាប្រទេសទទួលបានកិច្ចព្រមព្រៀងប៉ារីសស្ដីអំពី
បម្រែបម្រួលអាកាសធាតុមក នាថ្ងៃទី១៦ ឧសភា មជ្ឈដ្ឋានការទូតនៃប្រទេសសមា
ជិកអ.ស.បបានចាប់ផ្ដើមវង់ចរចារថ្មីសំដៅប្រែក្លាយឯកសារពោលខាងលើទៅជា
ផែនការធ្វើសកម្មភាពមានលក្ខណៈអាចធ្វើបានយូរអង្វែង។ថ្លែងមតិបើកសម័យប្រជុំ
ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់
អគ្គលេខាធិការអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ
(UNFCCC) លោកស្រី Christiana Figueres បានសង្កត់ធ្ងន់ថា ពិភពលោកទាំងមូល
សុទ្ធតែរួមដៃអនុវត្តន៍រាល់ការសន្យាចំពោះគោលដៅសកលលោកដែលត្រូវបាន
លើកឡើងក្នុងកិច្ចព្រមព្រៀងប៉ារីស ហើយឥឡូវនេះប្រទេសទាំងអស់ត្រូវដាក់
ចេញទិសដៅលំអិតមួយឆ្ពោះទៅអនាគតមានសុវត្ថិភាព ភាពសម្បូររុងរឿងនិង
មិនជះឥទ្ធិពលទៅលើអាកាសធាតុ។
ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧)
បានសន្យាថា នឹងដើរតួនាទីដឹកនាំក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសក៏ដូចជា
ខិតខំប្រឹងប្រែងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធិភាព ក្នុងនោះមាន
ការកែច្នៃសំរាម៕