ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍនៅតំបន់វាលសណ្តទន្លេ Cuu Long

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ វិបផតថលអេឡិចត្រូនិចនៃរដ្ឋាភិបាលវៀតណាម បានរៀបចំសិក្ខាសាលាក្រោមប្រធាន បទ“ រយៈពេល ៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ»” ។ 
ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍនៅតំបន់វាលសណ្តទន្លេ Cuu Long - ảnh 1ភ្ញៀវដែលចូលរួមក្នុងកិច្ចសន្ទនានេះ (រូបថត៖ baochinhphu.vn)

សេចក្តីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនូវវាលសណ្តរនៃទន្លេ Cuu Long - ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៧ ត្រូវបានគេចាត់ទុកថា ជារបកគំឃើញមួយក្នុងការលោតផ្លោះនាពេលអនាគតនៃវាលស្រូវធំបំផុតនៅទូទាំងប្រទេស។ ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្ត គម្រោងការណ៍នេះបានបង្កើតសន្ទុះដ៏រឹងមាំសម្រាប់តំបន់វាលសណ្ដទន្លេ Cuu Long អភិវឌ្ឍយ៉ាងខ្លាំងខ្លា។ លោក Tran Cong Thang នាយកវិទ្យាស្ថានគោលនយោបាយនិង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖

«អ្នកតាក់តែងគោលនយោបាយដូចជាយើងខ្ញុំ មានគោលបំណងចង់មានប្រភពធនធានល្អៗ ដើម្បីអនុវត្តគោលនយោបាយ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មក្នុងការវិនិយោគ។ ទន្ទឹមនឹងនេះដែរយើងខ្ញុំក៏មានដំណោះស្រាយ ដើម្បីពង្រឹងសមត្ថភាពនៅតំបន់មូលដ្ឋាន សំដៅបង្កភាពងាសស្រួលឱ្យដំណើរការអនុវត្តន៍គោលនយោបាយឲ្យបានឆាប់រហ័ស ព្រមទាំងវាយតម្លៃនិងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តគោលនយោបាយឱ្យបានទៀងទាត់ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ