ប្រកល់រង្វាន់វប្បធម៌Phan Chau Trinh

    (VOV)-នាព្រឹកថ្ងៃទី២៤មិនានៅទីក្រុងហាណូយប្រព្រឹត្តទៅពិធីក្រកល់រង្វាន់វប្បធម៌
Phan Chau Trinh លើកទី៥និងលើកតំកើងបុគ្គលឆ្នើមចំនួន ៦នាក់។ លោក Nguyen 
Su លេខាទីក្រុង Hoi An ទទួលបានរង្វាន់ដើម្បីបុព្វហេតុវប្បធម៌និងអប់រំដោយមាន
សកម្មភាពគំរូជាច្រើមរួមចំណែកក្នុង ការអភិរក្ស កេរិ៍ ដំណែលវប្បធម៌វៀតណាម។
លោក Nguyen Su ចែករំលែកថា៖

ប្រកល់រង្វាន់វប្បធម៌Phan Chau Trinh - ảnh 1
លោក Nguyen Suលេខាទីក្រុងHoi Anទទួលរង្វាន់ដើម្បីបុព្វហេតុ
វប្បធម៌  (រូបថតៈ Internet)

      
     “ខ្ញុំរំភើបចិត្តណាស់ព្រោះថានេះមិនត្រឹមតែជារង្វាន់ប៉ុណ្ណោះ ជាងនេះទៅ

ទៀត ជាទំនុកទុកចិត្តដែលមនុស្សគ្រប់រូបនិងក្រុមប្រឹក្សាវិទ្យាសាស្រ្តផ្ញើរមកឲ្យ

ខ្ញុំនិង Hoi  An។ រង្វាន់សម្តែងរាល់តម្លៃដែលប្រជាជន Hoi An កំពុងរក្សាទុក ឲ្យជំនាន់ក្រោយៗតទៅទៀត"។

         រង្វាន់បកប្រែត្រូវបានក្រកល់ជូនលោក Nguyen Van Khoa ដោយមានវណ្ណកម្ម
បកប្រែ “Plato សន្ទនា Socratic 1”។ សាស្រ្តចារ្យTran Van Kheទទួលបានរង្វាន់ស្រាវ
ជ្រាវ ដើម្បីរាល់ការរួមវិភាគទានឆ្នើមក្នុងវិស័យស្រាវជ្រាវ និងផ្សព្វផ្សាយតន្ត្រីជាតិទៅ កាន់ពិភពលោករយៈពេលជាង ៥០ឆ្នាំ។អ្នកវៀតណាមវិទ្យា Alain Ruscio(ជនជាតិបា
រាំង) និង Pavel Vladimer (ជនជាតិអាមេរិកដើមកំណើតរុស្ស៊ី) ទទួលបានរង្វាន់ស្រាវ
ជ្រាវ និងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌ និងប្រវត្តិសាស្រ្តវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ