ប្រកាសកម្មវិធីវេទិកា “ទេសចរណ៍ Kon Tum - សក្តានុពល និងយថាទស្សន៍“
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Kon Tum រៀបចំសន្និសីទសារព័ត៌មានដោយបានប្រកាសកម្មវិធីវេទិកា “ទេសចរណ៍ Kon Tum - សក្តានុពល និងយថាទស្សន៍” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Kon Tum នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ។
ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការរៀបចំវេទិកា "ទេសចរណ៍ Kon Tum - សក្តានុពល និងយថាទស្សន៍" ឆ្នាំ២០២២។ (រូបថត៖ kontum.gov.vn) |
ខ្លឹមសារនៃកម្មវិធីនេះរួមមាន៖ សេចក្តីប្រកាសផែនការអភិវឌ្ឍទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដំណាក់កាល ២០២១ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០; កិច្ចពិភាក្សាអំពីសក្តានុពលនិងយថាទស្សន៍សម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្ត Kon Tum; ដំណោះស្រាយកសាងផលិតផល ជំរុញទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្ត Kon Tum; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងវិនិយោគមួយចំនួន។
សកម្មភាពនៅមុនវេទិកានេះរួមមាន៖ ពិធីទទួលវិញ្ញាបនបត្រ កេរ្តិ៍ដំណែលជ័យជំនៈ Dak To ឆ្នាំ ១៩៦៧ និងកំពូលលេខ៨៧៥ ជាប្រវត្តិសាស្ត្រ នៅឃុំ Sa Loong ស្រុក Ngoc Hoi; រៀបចំកម្មវិធី Famtrip ដើម្បីស្ទង់មតិ ឧទ្ទេសនាមការវិនិយោគ បង្កើតដំណើរកម្សាន្តនិងខ្សែផ្លូវទេសចរណ៍; ពិធីសម្ពោធការបង្ហោះបាឡុងដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកាន់ខេត្ត Kon Tum និងជំរុញទេសចរណ៍ឆ្នាំ ២០២២; លំហតាំងពិព័រណ៍ និងឧទ្ទេសនាមផលិតផលវប្បធម៌ ទេសចរណ៍ប្រចាំខេត្ត; ពិធីរំលឹកខួបលើកទី ៥០ឆ្នាំ នៃជ័យជំនះ Dak To - Tan Canh និងពិធីទទួលវិញ្ញាបនបត្រចំណាត់ថ្នាក់កេរ្តិ៍ដំណែលជាតិពិសេស តំបន់ប្រវត្តិសាស្ត្រកំពូលលេខ ១០១៥ និងកំពូលលេខ ១០៤៩; ការប្រកួតជិះក្បូនឆ័ត្រយោង នៅស្រុក Sa Thay ជាដើម។
សកម្មភាពក្រោយវេទិកានេះរួមមាន៖ ផ្សារណាត់យិនស៊ិន Ngoc Linh សកម្មភាពផ្សព្វផ្សាយទេសចរណ៍និងផលិតផលប្រចាំស្រុក Tu Mo Rong ឆ្នាំ ២០២២; ការធ្វើដំណើរកម្សាន្ត Caravan ពីទីក្រុងហូជីមិញទៅខេត្ត Kon Tum; ការប្រកួតកីឡាវាយកូនបាល់ថ្នាក់ជាតិ ផ្នែកបុរស-នារី ពានរង្វាន់យិនស៊ិន Ngoc Linh Kon Tum Cup ឆ្នាំ ២០២២៕