ប្រកាសការពិនិត្យស្តីពីការអនុវត្តន៍ភាពទៀងត្រង់ក្នុងអង្គភាពអាជីវកម្ម

(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាម (VCCI) បានប្រកាសការពិនត្យស្តីពី​ស្ថានភាពអនុវត្តភាពទៀង
ត្រង់ក្នុងការធ្វើ អាជីវកម្មនិងតម្រូវការជួយឧបត្ថម្ភកសាងសមត្ថភាពរបស់អង្គភាព
អាជីវកម្ម។ ការពិនិត្យនេះបានអនុវត្តនៅទីក្រុងចំនួន៣រួមមាន ទីក្រុងហាណូយ
ទីក្រុង DaNang និងទីក្រុងហូជីមិញ ទៅលើអង្គភាពអាជីវកម្មចំនួន១៨០ ដែល
អនុវត្តសកម្មភាពលើវិស័យកែច្នៃម្ហូបអាហារ ស្បែកជើង តម្បាញកាត់ដេរ និងធ
នាគារជាដើម។ តាមលទ្ធផលសរឲ្យឃើញថា អង្គភាពអាជីវកម្មចំនួន៥៥%បាន
ចាត់ទុកថា ភាពទៀងត្រង់បានផ្សាភ្ចាប់ជាមួយគោលការណ៍ បទដ្ឋានអំពីសីលធម៌
ឯកសារគតិយុត្តិ បង្កើតរបាំងរាំងស្កាត់អំពើពុករលួយ និងស៊ីសំណូកនិង អង្គភាព
អាជីវកម្មចំនួន៩២%ដែលឲ្យដឹងថា យល់ច្បាស់នូវគោលការណ៍ប្រតិបត្តិ ក្នុងការ
ធ្វើអាជីវកម្ម ហើយមានតែអង្គភាពអាជីវកម្មចំនួន២៩%ឲ្យដឹងថា គេបាន អនុវត្
តគោលនយោបាយស្តីពីភាពស្មោះត្រង់។ លោក Nguyen Quang Vinh អគ្គលេខា
ធិការរងនៃ VCCI បានឲ្យដឹងថា៖

        “VCCI នឹងរួមសហការជាមួយស្ថានប័ននានារបស់រដ្ឋាភិបាល​ដើម្បីកសាង ឡើងសម្ព័ន្ធបណ្តាអង្គភាពអាជីវកម្មនិយាយ “ទេ”ជាមួយនឹងអំពើពុករលួយ។ ប្រសិនបើអង្គភាពអាជីវកម្មដំណើរការសកម្មភាពនេះល្អ ផ្សាភ្ជាប់ជាមួយគ្នា និង
និយាយ “ទេ”ជាមួយអំពើពុករលួយ ពោលគឺសម្ព័ន្ធអង្គភាពអាជីវកម្មនឹងរីកធំធាត់ ព្រមទាំងរុញថយក្រោយគ្រោះអំពើពុករលួយផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ