ប្រកាសគម្រោងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងការកាត់បន្ថយភាពក្រីក្រពហុសមាសភាគនៅតំបន់ជនជាតិភាគតិច

(VOVWORLD) - គម្រោងនេះ មានគោលបំណងជួយគាំទ្រដល់ដៃគូពីមជ្ឈឹមដល់តំបន់ ដើម្បីពង្រីកនូវតួនាទីនិងប្រៀបខ្លាំងរបស់ពួកគេ ក្នុងការរចនានិងពិសោធន៍នូវដំណោះស្រាយប្រកបដោយ ភាពច្នៃប្រ ឌិតនិងភាពជោគជ័យ (២០២០-២០២១)។
ប្រកាសគម្រោងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងការកាត់បន្ថយភាពក្រីក្រពហុសមាសភាគនៅតំបន់ជនជាតិភាគតិច - ảnh 1ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ 

នាថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ បានសម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម ស្ថានទូតអូស្ត្រាលីប្រចាំនៅ វៀតណាម ដើម្បីរៀបចំពិធីប្រកាសគម្រោងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការកាត់បន្ថយភាពក្រីក្រពហុសមាសភាគ តាមតំបន់ជនជាតិភាគតិចរបស់វៀតណាម។

គម្រោងនេះ មានគោលបំណងជួយគាំទ្រដល់ដៃគូពីមជ្ឈឹមដល់តំបន់ ដើម្បីពង្រីកនូវតួនាទីនិងប្រៀបខ្លាំងរបស់ពួកគេ ក្នុងការរចនានិងពិសោធន៍នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងភាពជោគជ័យ (២០២០-២០២១) ជាពិសេស ជ្រើសរើសនិងពង្រីកនូវដំណោះស្រាយនៅក្នុងកម្មវិធីគោលដៅជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។

រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien និងលោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅប្រទេសវៀតណាម បានចុះហត្ថលេខាលើឯកសារនៃគម្រោងការនេះ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី តំណាងនានាបានពិភាក្សានិងចែករំលែកអំពីគំនិតផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រ ការច្នៃប្រឌិតប្រកបដោយជោគជ័យនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ