ប្រកាសគំរោងការណបង្កើនប្រព័ន្ធជួយឧបត្ថម្ភសង្គមវៀតណាម
|
រូបភាព(nternet) |
(VOV)- ពិធីប្រកាសគំរោងការណបង្កើនប្រព័ន្ធជួយឧបត្ថម្ភសង្គមវៀតណាម ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី៧ សីហា នៅរដ្ឋធានីហាណូយ។ គំរោង ការណ៍ នេះត្រូវបានអនុវត្តជាពិសោធន៍នៅខេត្តចំនួន៤ គឺ៖ Ha Giang, Quang Nam, Lam Dong
និង Tra Vinh ដោយមានទុកវិនិយោគសរុបចំនួន ៦២,៥ លានដុល្លារអាមេរិក។ គំរោងការណ៍នេះបានកសាងប្រព័ន្ធគ្រប់គ្រង និងអនុវត្តបណ្ដាកម្មវិធីជួយឧបត្ថម្ភសង្គម
ឆ្ពោះទៅការធានាកំរិតរស់នៅជាអប្បបរិមាសំរាប់ជនគ្រប់រូប។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Nguyen
Trong Dam បានអោយដឹងថា៖
“ យើងបានជ្រើសរើសខេត្តចំនួន៤ ។នេះគឺជាខេត្តក្រីក្រ មានមុខសញ្ញាជាអ្នកក្រីក្រ ជាច្រើនដើម្បីពីនោះវាយតំលៃ ដកបទពិសោធន៍ និងបើកទូលាយក្នុងទូ
ទាំងប្រទេស។ ក្រុមដែលបានទទួលផលចំណេញពីគំរោងការណ៍នេះ ត្រូវប្រមូលផ្តុំចូលក្នុងក្រុមគ្រួសារក្រីក្រមានកុមារពី០ដល់១៥ឆ្នាំ ពិសេសគឺបណ្ដាគ្រួសារមាន
កូនចៅក្នុងអាយុទៅរៀនប៉ុន្តែអត់បានទៅសាលា។យើងក៏ជួយឧបត្ថម្ភអ្នកម្តាយគំ
ពុងមានផ្ទៃពោះ៕”