ប្រកាសជាប់ពន្ធនាគារ៦៣ឆ្នាំសមរាប់ក្រុមមុខសញ្ញាធ្វើសកម្មភាពប្រឆាំងរដ្ឋ។
VOV-នាថ្ងៃទី២៨ឧសភាក្នុងអង្គជំនុំជំរះទោសនៅឃុំ Hra ស្រុក Mang Yang តុលាការប្រជាជនខេត្ត Gia Lai បានប្រកាសសាលក្រមជាប់ពន្ធនាគារ៦៣ឆ្នាំចំពោះមុខសញ្ញាចំនួន៨នាក់របស់សាសនាក្លែង Ha Mon ពីបទបំផ្លាញគោលនយោបាយសាមគ្គីភាព។ តាមឯកសារសំណុំរឿងថា ពីឆ្នាំ២០០២ មុខសញ្ញា Y Gyin បានប្រឌិតរឿង ព្រះមែលេចចេញនៅឃុំ Ha Mon ស្រុក Dac Ha ខេត្ត Kon Tum ដើម្បីឃោសនាអូសទាញប្រជាជនប្រមូលផ្ដុំប្រឆាំងគោលការណ៍របស់ខេត្ត Kon Tum។ ក្រោយនោះពួកវាបានអភិវឌ្ឍន៍ក្លាយទៅជាសាសនាអក្រក់ Ha Mon និងបើកទូលាយសកម្មភាពទៅស្រុកជាច្រើនក្នុងខេត្ត kon Tum និងខេត្ត Gia Lai, Dac Lac។ កាលពីឆ្នាំ២០០៨ អង្គការប្រតិកិរិយា Fulro នៅប្រទេសអាមេរិកដោយ Ksor Kơk ជាមេដឹកនាំបានឆ្លៀតយកសាសនាក្លែង Ha Mon និងបណ្ដាមុខសញ្ញាស្នូលក្នុងសាសនានេះដើម្បីអូសទាញប្រជាជនជាជនជាតិភាគតិចនៅភូមិឃុំក្នុងដំបន់ Tay Nguyen។ ពួកវាបានត្រៀមលក្ខណៈដើម្បីបង្កើតរដ្ឋដោយឡែករួមមានខេត្តចំនួន៤គឺ Kon Tum, Gia Lai, Dac Lac និង Lam Dong រដ្ឋធានីតាំងនៅ Pleiku៕