ប្រកាសបេក្ខជន ២០ នាក់សម្រាប់ពានរង្វាន់យុវជនវៀតណាមឆ្នើម

(VOVWORLD) - ពីបេក្ខជនចំនួន ១៧១ នាក់ ក្រុមប្រឹក្សាពាន រង្វាន់បានបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសរើសបេក្ខជនចំនួន ២០ នាក់ ក្នុងវិស័យ ចំនួន ៩ រួមមាន៖ ការសិក្សារៀនសូត្រ; ការស្រាវជ្រាវច្នៃប្រឌិត; ការធ្វើពលកម្មផលិត កម្ម; ការធ្វើអាជីវកម្ម-ចាប់ផ្តើមអាជីវកម្ម; ការពារជាតិ; សន្តិសុខ-សណ្ដាប់ធ្នាប់; កីឡា; សកម្មភាពសង្គម; វប្បធម៌ និងសិល្បៈ។ 
ប្រកាសបេក្ខជន ២០ នាក់សម្រាប់ពានរង្វាន់យុវជនវៀតណាមឆ្នើម - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ២០ កុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ និងក្រុមប្រឹក្សាពានរង្វាន់ “យុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៣ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសបេក្ខជនចំនួន ២០ នាក់ សម្រាប់ជុំបោះឆ្នោតតាមអ៊ីនធឺណិត។
ពីបេក្ខជនចំនួន ១៧១ នាក់ ក្រុមប្រឹក្សាពាន រង្វាន់បានបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសរើសបេក្ខជនចំនួន ២០ នាក់ ក្នុងវិស័យ ចំនួន ៩ រួមមាន៖ ការសិក្សារៀនសូត្រ; ការស្រាវជ្រាវច្នៃប្រឌិត; ការធ្វើពលកម្មផលិត កម្ម; ការធ្វើអាជីវកម្ម-ចាប់ផ្តើមអាជីវកម្ម; ការពារជាតិ; សន្តិសុខ-សណ្ដាប់ធ្នាប់; កីឡា; សកម្មភាពសង្គម; វប្បធម៌ និងសិល្បៈ។ លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Nguyen Minh Triet បានឲ្យដឹងថា៖
"បេក្ខជន ២០ នាក់ ដែលក្រុមប្រឹក្សាជ្រើសរើសនោះ មានសមិទ្ធិផលលេចធ្លោ។ ជាពានរង្វាន់យុវជនវៀតណាម ប៉ុន្តែមិត្តជាច្រើនមានស្នាដៃកម្រិតពិភពលោក។ ដូច្នេះ នេះគឺជាគំរូដែលយើងខ្ញុំវាយតម្លៃខ្ពស់។ ក្រុមប្រឹក្សាក៏បានពិនិត្យយ៉ាងយកចិត្ត ទុកដាក់លើទិដ្ឋភាពជាច្រើនទៀតដូចជា៖ ការពង្រីកទំនួលខុសត្រូវដល់សហគមន៍ ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាឥទ្ធិពលរបស់ពួកគេចំពោះ យុវជន និងសង្គមទាំងមូលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ