ប្រកាសបង្កើតបណ្តាញសង្គម Lotus របស់វៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហាណូយក្រុមហ៊ុនគមនាគមន៍វៀតណាម (VCCorp) បានរៀបចំសន្និសីទកាសែតអំពីការបង្កើតបណ្តាញសង្គម Lotus ។ យោងតាមនោះ ពិធីបើកដំណើរការដាក់ឲ្យប្រើប្រាស់បណ្តាញសង្គម Lotus នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុងហាណូយ។
លោក Nguyen The Tan អគ្គនាយកក្រុមហ៊ុន VCCorp និងជាអគ្គនាយកបណ្តាញសង្គម Lotus (រួបថត៖thanhnien.vn) |
ពិធីនេះនឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ឌីជីថល VTC ១ (ចំណុះវិទ្យុសំឡេងវៀតណាម) និងផ្សាយ LiveStream តាមកម្មវិធីលើ Apps Lotus និង លើគេហទំព័រ lotus.vn និងកាណាល់សារព័ត៌មានមួយចំនួនទៀតផង។
បណ្តាញសង្គម Lotus បានសហការជាមួយអ្នកបង្កើតមាតិកាជាង ៥០០ ក្នុង វិស័យផ្សេងៗគ្នានិងប្រភពព័ត៌មានជាផ្លូវការជាង ៣០ (រួមមានទូរទស្សន៍ជាតិវៀតណាម កាសែតកងទ័ពប្រជាជនវៀតណាម កាសែតយុវជន ជាដើម)។ លោក Nguyen The Tan អគ្គនាយកក្រុមហ៊ុន VCCorp និងជាអគ្គនាយក បណ្តាញសង្គម Lotus បានឲ្យដឹងថា៖
« Lotus ត្រូវបានបង្កើតជាបណ្តាញសង្គមមួយជុំវិញខ្លឹមសារនានា។ ចំណុចសំខាន់បំផុតគឺអ្នកប្រើប្រាស់បណ្តាញសង្គមនេះ គឺមិនភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិដែលពួកគេតាមបណ្តាប្រភពព័ត៌មាននោះទេ។ ឧទាហរណ៍គឺអ្នកណាដែលចាប់អារម្មណ៍នឹងថាមពលពន្លឺព្រះអាទិត្យ នោះទើបមានមនុស្សម្នាក់ផ្សេងដែលមានចំណែះដឹងអំពីថាមពលពន្លឺព្រះអាទិត្យ នឹងមកនិយាយនិងសរសេរអំពីថាមពលពន្លឺព្រះអាទិត្យដើម្បីឱ្យគាត់អាចតាមដានបញ្ហានោះដែរ។ អ្នកប្រើប្រាស់ក៏អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈខ្លឹមសារ។ ឧទាហរណ៍នៅពេលដែលឃើញមានអ្នកដទៃពិភាក្សានិងផ្លាស់ប្តូរអំពីបញ្ហានិងប្រធានបទណាមួយ ដែលយើងចាប់អារម្មណ៍ ឬអ្វីមួយដែលខ្លួនចាប់អារម្មណ៍ នោះយើងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងនោះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រធានបទដែលយើងចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា Lotus នឹងជះឥទ្ធិពលយ៉ាងវិជ្ជមានដល់បណ្តាញសង្គមផងដែរ។»
គួរបញ្ជាក់ថា ក្រៅពីកម្មវិធីបណ្តាញសង្គម Zalo អ្នកប្រើប្រាស់វៀតណាមនឹងមានបទពិសោធន៍ថែមទៀតក្នុងការប្រើប្រាស់បណ្តាញសង្គមថ្មីមួយដែលមានឈ្មោះថា Lotus ផងដែរ៕