ប្រកាសប្រធានគ្រូបង្វឹកនៃក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាម
(VOVWORLD) - ជាមួយនឹងកិច្ចសន្យាមានរយៈពេលជាង ៤ ឆ្នាំ (១ ខែមីនាឆ្នាំ ២០២៣ - ៣១ ខែកក្កដាឆ្នាំ ២០២៦) លោក Philippe Troussier (សញ្ជាតិបារាំង) បានក្លាយជាគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់បុរសជម្រើសជាតិ និងក្រុមបាល់ទាត់បុរស U-២៣ ជាផ្លូវការ។
គ្រូបង្វឹក Philippe Troussier នឹងចាប់ផ្ដើមដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ (រូបថត៖ Vietnam+) |
សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានរៀបចំពិធីប្រកាសប្រធានគ្រូបង្វឹកនៃក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ។
សហព័ន្ធបាល់ទាត់វៀតណាមជឿជាក់ថា លោក Philippe Troussier នឹងបន្តមរតកនិងពង្រីកសមិទ្ធិផលដែលបាល់ទាត់វៀតណាមទទួលបាននាពេលកន្លងទៅ តាមនោះដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបានសមិទ្ធិផលថ្មីៗ។ នាពេលខាងមុខ ការប្រកួតនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ដូចជា SEA Game (ស៊ីហ្គេម) នៅខែឧសភាឆ្នាំ ២០២៣; វគ្គជម្រុះ U២៣ អាស៊ី; វគ្គជម្រុះ World Cup ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៣ និង Asian Cup ឆ្នាំ ២០២៤ ។ គ្រូបង្វឹក លោក Philippe Troussier និងសហការីបានត្រៀមខ្លួនជាស្រេច កសាងផែនការត្រៀមរៀបចំសម្រាប់ការប្រកួតទាំងនេះ៕