ប្រកាសផែនការអំពីលំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ានឆ្នាំ២០២៥
(VOVWORLD) - អនុរដ្ឋមន្ត្រី លោក Nguyen Van Phuc មានជំនឿជាក់ថា លំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាននឹងបង្កើតភាពសុខដុមរមនា និងជួយឧបត្ថម្ភដល់ការធ្វើអន្តរជាតូបនីយកម្មការអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន ជាពិសេសគឺបង្កើនការតភ្ជាប់រវាងប្រជាជន ជាមួយប្រជាជន ជួយឧបត្ថម្ភដល់ការកសាងសហគមន៍អាស៊ាន។
អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Van Phuc |
នាថ្ងៃទី ២៧ ខែកក្កដា កម្មវិធីសន្ទនាគោលនយោបាយ SHARE លើកទី ១៥ ក្រោមប្រធានបទ “ឆ្ពោះទៅអនាគតនៃលំហអប់រំថ្នាក់ឧត្តមសិក្សាក្នុងតំបន់អាស៊ីអាគ្នេយ៍” បានប្រព្រឹត្តទៅក្នុងអាណត្តិរបស់វៀតណាមជាប្រធានបណ្តាញអប់រំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Van Phuc បានសង្កត់ធ្ងន់ថា៖ បណ្ដាគោលដៅនៃកិច្ចសន្ទនាគឺសមស្របជាមួយអាទិភាពជួរមុខរបស់វៀតណាមគឺលើកកម្ពស់គុណភាព បង្កើនសមាហរណកម្ម ផ្លាស់ប្ដូរថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន។ លំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ានគឺជាមូលដ្ឋានគ្រឹះរួម បង្កើតឱកាសល្អ ដើម្បីរួមគ្នាចែករំលែកព័ត៌មាន ផ្លាស់ប្ដូរទស្សនៈ និងលើកសំណើរយុទ្ធសាស្ត្រ។ អនុរដ្ឋមន្ត្រី លោក Nguyen Van Phuc មានជំនឿជាក់ថា លំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាននឹងបង្កើតភាពសុខដុមរមនា និងជួយឧបត្ថម្ភដល់ការធ្វើអន្តរជាតូបនីយកម្មការអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន ជាពិសេសគឺបង្កើនការតភ្ជាប់រវាងប្រជាជន ជាមួយប្រជាជន ជួយឧបត្ថម្ភដល់ការកសាងសហគមន៍អាស៊ាន។ ផែនការនេះគ្រោងនឹង ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រារព្ធឡើងនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
កម្មវិធី SHARE (Support to Higher Education in ASEAN Region) ត្រូវបានចាប់ផ្ដើមពីខែមិនា ឆ្នាំ ២០១៤ ដែលជាកម្មវិធីអប់រំថ្នាក់ឧត្តមសិក្សាជួរមុខរបស់សហភាពអឺរ៉ុប (EU) សហការជាមួយអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅជួយសម្រួលដល់ការអនុវត្តផែនការធ្វើសកម្មភាពរបស់អាស៊ានស្ដីពីការអប់រំ៕