|
អ្នកវិទ្យាសាស្ត្រចំនួន៣នាក់ឈ្នះលើពានរង្វាន់ Nobel ខាងវេជ្ជសាស្ត្រឆ្នាំ២០១៥ |
(VOVworld) - ក្រុមប្រឹក្សាពានរង្វាន់ Nobel នាថ្ងៃទី៥ តុលាបានប្រកាសថា អ្នកវិទ្យា
សាស្ត្រចំនួន៣នាក់រួមមាន William Campbell ជាជនជាតិអៀឡង់ Satoshi Omura ជា
ជនជាតិជប៉ុននិង Youyou Tu ជាជនជាតិចិន បានឈ្នះពានរង្វាន់ Nobel ខាងវេជ្ជ
សាស្ត្រឆ្នាំ២០១៥ដោយមានការស្រាវជ្រាវក្នុងការព្យាបាលជំងឺ ដោយប៉ារ៉ាស៊ីត
បណ្ដាលឡើង។តាមសេចក្ដីប្រកាសថា អ្នកវិទ្យាសាស្ត្រចំនួន២ នាក់ជាជនជាតិ
អៀឡង់និងជប៉ុននឹងទទួលបានប្រាក់រង្វាន់ពាក់កណ្ដាលដោយមាន ស្នាដៃរក
ឃើញប្រភេទឱសថថ្មីមួយឈ្មោះ Avermectin ដែលប្រឆាំងនឹងប៉ារ៉ាស៊ីត បណ្ដាល
ឡើងជំងឺ Filariaris និងជំងឺ Elephantiasis។អ្នកវិទ្យាសាស្ត្រជាជនជាតិ ចិនទទួលបាន
ប្រាក់រង្វាន់ពាក់កណ្ដាលដែរដោយមានស្នាដៃរកឃើញឱសថ Artemisinin ដែល
ព្យាបាលជំងឺគ្រុន៕