ប្រកាសពានរង្វាន់សកល VinFuture ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
(VOVWORLD) - នាថ្ងៃទី២០ ខែធ្នូ សម្ព័ន្ធក្រុមហ៊ុន VinGroup បានបើកដំណើរការមូលនិធិ VinFuture នៅចំទិវាសាមគ្គីភាពអន្តរជាតិសម្រាប់មនុស្សជាតិ។
ការបង្កើតឡើងមូលនិធិនេះគឺសំដៅរៀបចំពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិដំបូងគេ ដែលត្រូវបានបំផុតឡើងដោយជនជាតិវៀតណាម។ ពានរង្វាន់ VinFuture នឹងលើកតម្កើងអ្នកនិពន្ធនានាដែលមានការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតប្រកបដោយនវានុវត្តភាព ដែលរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ។ នោះគឺ ការលើកកំពស់សុខភាពនិងគុណភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការបញ្ចប់គ្រោះអត់ឃ្លាន ការបង្កើតកាលានុវត្តភាពសម្រាប់មនុស្សគ្រប់រូបទទួលបានការអប់រំដ៏ជឿនលឿន ទឹកស្អាត ថាមពលកកើតឡើងវិញ សមភាព យុត្តិធម៌ ផលិតកម្មនិងពាណិជ្ជកម្មប្រកបដោយទំនួលខុសត្រូវ និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។ ពានរង្វាន់នេះនឹងរួមចំណែកដល់ការ “បង្កើតឡើងការផ្លាស់ប្ដូរវិជ្ជមានក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់លើភពផែនដីតាមរយៈការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រនិងការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា”។
ជារៀងរាល់ឆ្នាំ VinFuture មានរង្វាន់ធំចំនួន១រង្វាន់និងរង្វាន់ពិសេសចំនួន៣រង្វាន់ ដោយមានតម្លៃសរុបប្រមាណ៤,៥លានដុល្លាអាមេរិក។ បណ្ដាបេក្ខជននឹងត្រូវបានតែងតាំងដោយអ្នកវិទ្យាសាស្ត្រ អង្គការស្រាវជ្រាវ អង្គការអប់រំ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានកិត្យានុភាពនៅតាមប្រទេសទាំងអស់។ បញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ VinFuture លើកដំបូង នឹងត្រូវបានប្រកាសនៅខែធ្នូឆ្នាំ២០២១ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រារព្ធធ្វើឡើងនៅវៀតណាមនៅខែមករាឆ្នាំ២០២២៕