ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតចំនួន១០របស់ វៀតណាមក្នុងឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១២ ខែមករា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាមបាន ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតក្នុងឆ្នាំ២០១៨។
ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតចំនួន១០របស់ វៀតណាមក្នុងឆ្នាំ២០១៨ - ảnh 1ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ២០១៨  


ក្នុងវិស័យវប្បធម៌មានព្រឹត្តិការណ៍ចំនួន៥ដែលត្រូវបានជ្រើសរើសនោះគឺ៖ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ២០១៨ ឧទ្យានភូគព្ភសាស្ត្រ ទឹកដី Cao Bang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រ សកលលោក លំហសិល្បៈសហសម័យនៅក្នុងអគាររដ្ឋសភា លើកដំបូងប្រគល់ កិត្តិនាម “សិប្បករប្រជាជន” ក្នុងវិស័យបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ ហើយបវរកញ្ញា វៀតណាមបានអះអាងនូវឋានៈលើផែនទីសម្រស់ស្អាតពិភពលោក។

ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតចំនួន១០របស់ វៀតណាមក្នុងឆ្នាំ២០១៨ - ảnh 2 រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានពានជើងឯកនៅការប្រកួតជើងឯកអាស៊ី អាគ្នេយ៍ក្រោយរយៈពេល១០ឆ្នាំទន្ទឹងរង់ចាំ

        ក្នុងវិស័យកីឡាមានព្រឹត្តិការណ៍លេចធ្លោចំនួន៣រួមមាន៖ Asian Games លើកទី១៨ ជា Asian Games ជោគជ័យបំផុតនៃកីឡាវៀតណាម ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានពានជើងឯកនៅការប្រកួតជើងឯកអាស៊ី អាគ្នេយ៍ក្រោយរយៈពេល១០ឆ្នាំទន្ទឹងរង់ចាំ ហើយលើកដំបូងដែលបាល់ទាត់វៀត ណាមដណ្ដើមបានពានរង្វាន់លេខ២នៅការប្រកួតជើងឯកបាល់ទាត់ U23 អាស៊ី។  

       ចំណែកឯនៅក្នុងវិស័យទេសចរណ៍វិញ មានព្រឹត្តិការណ៍ចំនួន២គឺ៖ វៀត ណាមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន១៥លាននាក់ក្នុងឆ្នាំ២០១៨ ហើយលើកដំបូងដែលវៀតណាមទទួលបានរង្វាន់ជាទីកំសាន្តជួរមុខនៅទ្វីប អាស៊ីឆ្នាំ២០១៨ ដោយអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ប្រគល់ ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ