ប្រកាសយន្តការច្រកតែមួយរវាងក្រសួងហិរញ្ញវត្ថុនិងក្រសួងឧស្សាហពាណិជ្ជកម្ម
|
ប្រកាសយន្តការច្រកតែមួយរវាងក្រសួងហិរញ្ញវត្ថុនិងក្រសួងឧស្សាហពាណិជ្ជកម្ម |
(VOV)_នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាយក
ដ្ឋានគយនិង ក្រសួងហិរញ្ញវត្ថុវៀតណាម បានរៀបចំពិធីប្រកាសជាសាធារណះ
យន្តការច្រកចេញចូលតែមួយថ្នាក់ជាតិសំរាប់បណ្ដាបែបបទរដ្ឋបាល រវាងក្រសួង
ហិរញ្ញវត្ថុ និងក្រសួងឧស្សហា ពាណិជ្ជកម្ម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh ប្រធានគណៈកម្មាធិការជាតិបញ្ជាណែនាំយន្តការ
ច្រកចេញចូលតែមួយអាស៊ាន និងយន្តការច្រកតែមួយជាតិ បានស្នើថា៖
“ ក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហពាណិជ្ជកម្ម និងក្រសួង ស្ថាប័នផ្សេងៗ
ទៀត ត្រូវត្រៀមរៀបចំលក្ខណះចាំបាច់ ដើម្បីខំប្រឹងប្រែងសម្រេចផែនការមុន៦ខែ
តាមការកំណត់ ពីព្រោះនេះមិនគ្រាន់តែជាតម្រូវការចាំបាច់នៃការធ្វើសមាហរណ
កម្មប៉ុណ្ណោះទេ ថែមទាំង ជាតម្រូវការពីស្ថានភាពជាក់ស្ដែង និងខឿនសេដ្ឋកិច្ចវៀត
ណាមទៀតផង។”
តាមដំណើការ ពីខែមិថុនាឆ្នាំ២០១៥ វៀតណាមនឹងផ្សាភ្ជាប់គ្រប់បែបបទរដ្ឋ
បាលរបស់បណ្ដាក្រសួង៖កសិកម្មនិងអភិវឌ្ឍន៍ជនបទ សុខាភិបាលធនធាននិង
បរិស្ថាន ត្រៀមខ្លួនជាស្រេចផ្សាភ្ជាប់យន្តការច្រកតែមួយអាស៊ាន និងពីឆ្នាំ២០១៦
តទៅ អនុវត្តផ្សាភ្ជាប់រាល់បែបបទរដ្ឋបាលផ្តល់លិខិតអនុញ្ញាតិចំពោះទំនិញនាំចេញ
នាំចូល ឆ្លងដែន របស់គ្រប់ក្រសួងនិងស្ថាប័ន.
បន្ទាប់ពីពិធីប្រកាស ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានអញ្ជើញចូលរួមសន្និ
សីទ Online បូកសរុបការងារឆ្នាំ ២០១៤ និងលាតត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ
២០១៥ របស់អគ្គនាយកដ្ឋានគយ។ ថ្លែងមតិនៅទីនេះ លោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖ ច្បាប់គយ ២០១៤ ដែលទើបនឹងបានរដ្ឋសភាអនុម័តមានអត្ថន័យដ៏សែនសំ
ខាន់ចំពោះផ្នែក បានជាផ្នែកទាំងមូលត្រូវលាតត្រដាងអនុវត្តច្បាប់នេះចូលក្នុងជីវ
ភាពរស់នៅ រួមចំណែកបង្កលក្ខណះងាយស្រួលសំរាប់សហគមន៍អង្គភាពអាជីវកម្ម
និងធានាការគ្រប់គ្រង់យ៉ាងម៉ត់ចត់ក្នុងផ្នែកគយផងដែរ៕