ប្រកាសរូបថតរបស់មុខសញ្ញាចំនួន២ដែលត្រូវសង្ស័យជាបក្ខពួកក្នុងការពង្រត់ចំណាប់ខ្មាំងនៅម៉ាលី

ប្រកាសរូបថតរបស់មុខសញ្ញាចំនួន២ដែលត្រូវសង្ស័យជាបក្ខពួកក្នុងការពង្រត់ចំណាប់ខ្មាំងនៅម៉ាលី - ảnh 1
ប៉ូលីសម៉ាលីយាមល្បាតនៅខាងក្រៅសណ្ឋាគារ Radisson Blu (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋអំណាចម៉ាលីបានប្រកាសរូបថតអំពីបុរសមួយ
នាក់និងនារីមួយនាក់ដែលត្រូវសង្ស័យជួយឧបត្ថម្ភរៀបចំផែនការវាយប្រហារ
សណ្ឋានគារ Radisson Blu នៅរដ្ឋធានី Bamako នាថ្ងៃទី២០ វិច្ឆិកា កន្លងទៅ ដែល
បណ្ដាលឲ្យមនុស្សចំនួន១៩នាក់ស្លាប់។តាមប្រភពព័ត៌មានមួយពីក្រសួងសន្តិសុខ
ម៉ាលី មុខសញ្ញាចំនួន២រូបពោលខាងលើត្រូវជាប់សង្ស័យមានទំនាក់ទំនងជាមួយ
ពួកភេរវករដែលបានវាយប្រហារសណ្ឋាគារ។ក្រុមរណសិរ្សរំដោះ Massina (MLF)
បានក្លាយទៅជាក្រុមទី៣ដែលទទួលស្គាល់ជាជនដៃដល់ក្នុងការវាយ ប្រហារពោល
ខាងលើ។មុននោះ ក្រុម Al Mourabitoun និងបណ្ដាញភេរវកម្មអន្តរ ជាតិ Al-Qaeda
នៅតំបន់អាហ្វ្រិកខាងជើង (AQMI) សុទ្ធតែទទួលស្គាល់ ជាមេគំនិតចំពោះការវាយ
ប្រហារនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ