ប្រកាសរបាយការណ៍ពិសេស “យុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុឆ្នាំ២០២២”

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិ (UNDP) សហការជាមួយនាយកដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុ (ក្រសួងធនធាននិងបរិស្ថាន) បានប្រកាសរបាយការណ៍ពិសេស “យុវជនវៀតណាម ធ្វើសកម្មភាពដើម្បីអាកាសធាតុឆ្នាំ២០២២”។

ប្រកាសរបាយការណ៍ពិសេស “យុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុឆ្នាំ២០២២” - ảnh 1ទិដ្ឋភាពនៅពិធីប្រកាសរបាយការណ៍។ (រូបថត៖ dangcongsan.vn)
ថ្លែងមតិក្នុងពិធីប្រកាស លោកស្រី Ramla Al Khalidi ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមបានបញ្ជាក់ថា យុវជន វៀតណាមកំពុងសម្លឹងមើលទៅអនាគតរបស់គេ ហើយគេកំពុងទទួលខុសត្រូវចំពោះ ការសន្យាធានាសកម្មភាពអាកាសធាតុគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរ ភាព; អំពាវនាវឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់រួមដៃជាមួយ UNDP ដើម្បីជួយសម្រួល និង ជំរុញបរិយាកាសដែលក្នុងនោះយុវជនអាចក្រោកឡើងទទួលខុសត្រូវ និងធ្វើជាម្ចាស់ នៃការផ្លាស់ប្តូរសម្រាប់អនាគតរបស់ខ្លួន។ UNDP សន្យាជួយឧបត្ថម្ភយុវជនវៀតណាម ធានាថា ការយកចិត្តទុកដាក់និងគំនិតរបស់គេត្រូវបានផ្ទៀងស្ដាប់ ព្រមទាំងបន្តសហ ប្រតិបត្តិការជាមួយយុវជន ដើម្បីទាញយកប្រយោជន៍ពីភាពច្នៃប្រឌិតរបស់គេ ក្នុង គោលបំណងជំរុញសកម្មភាពដើម្បីការប្រែប្រួលអាកាសធាតុផងដែរ។ នៅពិធីប្រកាស យុវជនក្នុងក្រុមអនុវត្តន៍របាយការណ៍ បានបង្ហាញសេចក្តីថ្លែង ការណ៍របស់ខ្លួន ដោយសង្កត់ធ្ងន់លើសារថា៖ យុវជនវៀតណាមបានហើយនឹងបន្ត ធ្វើសកម្មភាពបន្ថែមទៀត មិនត្រឹមតែតភ្ជាប់ប្រភពធនធានផ្សេងៗគ្នាទាំងអស់ក្នុង សង្គម ដើម្បីរួមដៃគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងក៏រួមចំណែកសំឡេងកាន់តែខ្លាំងឡើងៗនៅក្នុងវេទិកាក្នុងស្រុក តំបន់ និងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ