ប្រកាសលទ្ធផលដំបូងស្តីពីកេរ្តិ៍ដំណែលបុរាណវិទ្យាយុគសម័យថ្មនៅវៀតណាម
|
ទិដ្ឋភាពនៅសន្និសីតកាសែត |
(VOVworld)-វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិចដែលមាន ឈ្មោះក្នុងផែនទីបែងចែកវត្តមាននិងការវិវត្តន៍របស់មនុស្សលើពិភពលោក។ នេះ ជាការអះអាងរបស់អ្នកស្រាវជ្រាវបុរាណវិទ្យានៅក្នុងសន្និសីទកាសែតជូនដំណឹង
អំពីលទ្ធផលដំបូង ស្តីពី“ការស្រាវជ្រាវប្រព័ន្ធកេរ្តិ៍ដំណែលបុរាណវិទ្យាយុគសម័យ ថ្មតំបន់វាលសណ្តរទន្លេ Ba លើខេត្ត Gia Lai” ដែលបានរៀបចំនៅទីក្រុង ហាណូយ
នាថ្ងៃទី១១មេសា។ចាប់ពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៦មក កេរិ៍ ដំណែលយុគ្គ
សម័យថ្មចំនួន៥កន្លែងបានរកឃើញនៅទីរួមស្រុក An Khe ខេត្ត Gia Lai។នេះត្រូវ
បានចាត់ទុកជាការបញ្ជាក់អះអាងអំពីវត្តមានរបស់មនុស្សនិង វប្បធម៌របស់ពួក
គេនៅលើទឹកដីវៀតណាម។ បណ្ឌិត Nguyen Gia Doi អនុប្រធានវិទ្យាស្ថានបុរាណ
វិទ្យាវៀតណាមបានឲ្យដឹងថា៖
“តំបន់ An Khe ជាតំបន់ប្រមូលផ្តុំនៃកេរ្តិ៍ដំណែលយុគសម័យថ្មចាស់។ ដូច្នេះ
នាពេលអនាគត យើងខ្ញុំនឹងអនុវត្តគំរោងការណ៍មួយផង និងរួមសហការជាមួយ ភាគីរុស្ស៊ីផងក្នុងការជិកគាស់កេរិ៍ដំណែលទាំងនេះក្នុងរយៈពេលពីពីរដល់៣ឆ្នាំ”។
តាមបណ្តាអ្នកវិទ្យាសាស្ត្រ លទ្ធផលដំបូងនេះនឹងមានតម្លៃសម្រាប់ការចង ក្រងប្រវត្តិសាស្ត្រជាតិនិងស្នើររដ្ឋាភិបាលកសាងតំបន់ AN Khe នៅខេត្ត Gia Lai នេះឲ្យក្លាយទៅជាកេរ្តិ៍ដំណែលជាតិពិសេស៕