ប្រកាសលទ្ធផលនៃការបោះឆ្នោតទំនុកចិត្តចំពោះមុខតំណែងចំនួន៤៤ ដែលបាន ជ្រើសតាំងនិងអនុម័តដោយរដ្ឋសភា
(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា ក្នុងសម័យប្រជុំលើកទី៦ នៃរដ្ឋសភាវៀតណាមនីតិ កាលទី១៥គណៈរាប់សន្លឹកឆ្នោតបានរាយការណ៍ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត ទំនុកចិត្តចំពោះតំណែងចំនួន ៤៤ ដែលត្រូវបានជ្រើសតាំងនិងអនុម័តដោយរដ្ឋសភា ដែលធ្វើឡើងក្រោមទម្រង់បោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំពេលព្រឹកថ្ងៃដដែល។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងសមាជិករដ្ឋសភាបោះឆ្នោតផ្តល់ទំនុកចិត្តលើមុខតំណែងចំនួន ៤៤ នៅសម័យប្រជុំលើកទី ៦។ (រូបថត៖ VOV) |
ក្នុងនោះ សម្រាប់មុខតំណែងសំខាន់ៗ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលបានសំឡេងទំនុកចិត្តខ្ពស់ចំនួន ៣៧៣ (ស្មើនឹង ៧៧,៥៥% នៃសំឡេងឆ្នោត សរុបដែលទទួលមកវិញ); ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលបាន សំឡេងទំនុកចិត្តខ្ពស់ចំនួន ៤៣៧ (ស្មើនឹង ៩០,៨៥% នៃសំឡេងឆ្នោតសរុបដែល ទទួលមកវិញ); អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ទទួលបានសំឡេង ទំនុកចិត្តខ្ពស់ចំនួន ៤១០ (ស្មើនឹង ៨៥,២៤% នៃសំឡេងឆ្នោតសរុបដែលទទួលមកវិញ)។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផល នៃដំណើរការរៀបចំយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែប្រយ័ត្នប្រយែង ម៉ឺងម៉ាត់ និងមានការ ទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អង្គការពាក់ព័ន្ធ និងអ្នក ដែលត្រូវបានបោះឆ្នោតទំនុកចិត្ត។ រដ្ឋសភាបានឯកភាពខ្ពស់លើសេចក្តីសម្រេចចិត្ត ដែលបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតទំនុកចិត្តសម្រាប់អ្នកកាន់តំណែងដែលបានជ្រើសតាំង ឬអនុម័តដោយរដ្ឋសភា៕