ប្រកាសលទ្ធផលសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨អំពីបញ្ហាបង្ការប្រឆាំងគ្រឿងញៀន
(VOVWORLD) - នារសៀលថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ សន្និសីទកាសែតប្រកាសលទ្ធផលនៃសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨អំពីបញ្ហាបង្ការប្រឆាំងគ្រឿងញៀន។
ក្រុមតំណាងចុះហត្ថលេខាលើផែនការធ្វើសកម្មភាពការពារសហគមន៍អាស៊ានប្រឆាំងនឹងគ្រោះមន្តរាយពីគ្រឿងញៀនដំណាក់កាល២០១៦-២០២៥ (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ សន្និសីទកាសែតប្រកាសលទ្ធផលនៃសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨អំពីបញ្ហាបង្ការប្រឆាំងគ្រឿងញៀន។ថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀត ណាម វរៈសេនីយ៍ឯក Hoang Anh Tuyen អនុប្រធានខុទ្ទកាល័យអចិន្ត្រៃបង្ការ ប្រឆាំងគ្រឿងញៀន ក្រសួងនគរបាលវៀតណាម បានឲ្យដឹងថា ជាប្រទេសម្ចាស់ ផ្ទះ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មនិងម្ចាស់ការ មានការទទួលខុស ត្រូវក្នុងក្របខ័ណ្ឌអាស៊ាន និងជាមួយដៃគូនានារបស់អាស៊ាន ក្នុងសកម្មភាព បង្ការប្រឆាំងគ្រឿងញៀន។វរសេនីយ៍ Hoang Anh Tuyen សង្កត់ធ្ងន់ថា៖
“វៀតណាមបានដាក់ចេញកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង រួមចំណែកបង្ហាញ ការសន្យាជាន់ខ្ពស់ខាងនយោបាយរបស់អាស៊ានក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន សំដៅកសាងសហគមន៍អាស៊ានតាមស្មារតី “សន្យាប្រយុទ្ធប្រឆាំងនិង ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាគ្រឿងញៀន”៕