ប្រកាសវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន
(VOVWORLD) - នាថ្ងៃទី ២៨ ខែមេសា លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្របសម្រួលជាមួយ ស្ថានបេសកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអាស៊ានធ្វើការផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (MTR) លើផែនការណ៍លំអិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០២៥ ។
រូបថតឧទាហរណ៍ (ប្រភព៖ VNA) |
MTR មានបីចំណុចសំខាន់ៗចំនួន ៣ ទីមួយគឺអាស៊ានមានការរីកចម្រើនល្អក្នុងការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ានប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ទីពីរស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកំពុងកើតឡើងក្នុងបរិបទខុសគ្នា។ ទីបីសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវតែបើកចំហនិងចូលរួមជានិច្ចដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលអង្គភាពអាជីវកម្ម ពលករ និងអតិថិជននៅក្នុងតំបន់ដែលបានឆ្លងកាត់នាពេលកន្លងមក។ ហេតុដូច្នេះ អាស៊ានចាំបាច់ត្រូវបង្កើនការធ្វើសមាហរណកម្មនិងការត្រួតពិនិត្យដើម្បីកំណត់គំលាតឲ្យកាន់តែច្បាស់លាស់ និងវាយតម្លៃវឌ្ឍនភាពនិងដំណើរការដោយសត្យានោម័ត។ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូគឺជាលក្ខខ័ណ្ឌចម្បងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ។
សម្តែងនូវសេចក្តីសប្បាយរីករាយនៅពេលអាស៊ានបានក្លាយជាខឿនសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក បន្ទាប់ពីធ្វើសមាហរណកម្មសេដ្ឋកិច្ចជិត ៣ ទសវត្សមកនេះ អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Quoc Khanh បានមានប្រសាសន៍ថាអាស៊ានចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនពាណិជ្ជកម្មក្នុងស្រុក ហើយក៏សង្ឃឹមថារបាយការណ៍នេះនឹង វិភាគយ៉ាងហ្មត់ចត់ដោយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីរៀបចំផែនការជាក់ស្តែងឆ្ពោះទៅរកការសំរេចបាននូវគោលដៅដែលនៅសល់នៅក្នុងផែនការលម្អិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ៕