ប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២១

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែកក្កដា នៅទីក្រុងហាណូយ ការិយាល័យប្រធានរដ្ឋ បានបើកសន្និសិទសារព័ត៌មានដោយប្រកាស សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២១។ 
ប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២១ (រូបថត៖ VOV)

យោងតាមសេចក្តីសម្រេចចិត្តនេះ ប្រធានរដ្ឋបានសម្រេចផ្តល់ការលើកលែងទោសមុនកាលកំណត់ សម្រាប់ជនដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមានកាលកំណត់ និងនិងជនជាប់ពន្ធនាគារអស់មួយជីវិតក្នុងឱកាសនៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ២០២១)។ ពេលវេលានៃការជាប់ពន្ធនាគារសម្រាប់ការពិចារណាលើកលែងទោសគឺរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ។ មុខសញ្ញាទទួលបានការលើកលែងទោស រួមមាន៖ អ្នកដែលកំពុងអនុវត្តន៍ទម្ងន់ទោសមានកាលកំណត់នៅពន្ធនាគារ អ្នកបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលត្រូវបានកាត់បន្ថយមកនៅពន្ធនាគារដែលមានកាលកំណត់ ហើយអ្នកដែលត្រូវបានព្យួរជាបណ្តោះអាសន្នពីការជាប់ពន្ធនាគារ។

នៅក្នុងសន្និសីទសារព័ត៌មាននេះ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ត្រី លោក Le Quoc Hung អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានអះអាងថា៖ ការលើកលែងទោសតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ត្រូវបានអនុវត្តន៍លើគោលការណ៍ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ បរានុម័ត  យុត្តិធម៌ បើកចំហ តម្លាភាពនិងស្របច្បាប់។ ទាក់ទងនឹងអ្នកទោសបរទេស ឧត្តមសេនីយ៍ត្រី Le Quoc Hung បានបញ្ជាក់ថា អ្នកទោសដែលមានសញ្ជាតិបរទេសក៏ត្រូវបានប្រព្រឹត្តិដោយសមភាពដូចអ្នកមានសញ្ជាតិវៀតណាមក្នុងការលើកលែងទោសលើកនេះដែរ ប្រសិនបើពួកគេបំពេញលក្ខខណ្ឌទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ