ប្រកាសសេចក្តីសម្រេចិត្តរបស់នាយរដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការតែងតាំងអគ្គនាយកវិទ្យុសម្លេងវៀតណាម
|
អគ្គនាយកថ្មីវិទ្យុសម្លេងវៀតណាមថ្លែងមតិទទួលភារកិច្ចថ្មី |
(VOVworld)-ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី ការតែងតាំងលោក Nguyen The Ky សមាជិកមជ្ឈឹមបក្ស អនុប្រធានគណៈកម្មា ធិការចឃោសនាអប់រំមជ្ឈឹមកាន់ដំណែងអគ្គនាយកវិទ្យុសម្លេងវៀតណាម បាន
ប្រារព្វនា ព្រឹកថ្ងៃទី១៤មិនានៅទីស្នាក់ការវិទ្យុសម្លេងវៀតណាមលេខ៥៨ វិថី Quan
Su ក្រុងហាណូយ។ ថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Vu Duc Dam បានអះអាងថា រួមជាមួយស្ថាប័នឃោសនាដទៃទៀត
វិទ្យុ សម្លេងវៀតណាមដើរតួនាទីសំខាន់ក្នុងការជួយបក្ស រដ្ឋនិងប្រជាជនទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចដែលបានដាក់ចេញនាពេលកន្លងទៅ។
លោក Vu Duc Dam បានស្នើថា៖
“ផ្លាស់ប្តូរមុនបង្អស់គឺត្រូវផ្លាស់ប្តូរខ្លួនឯង ហើយឆ្ពោះទៅការបង្កើតសាជីវកម្ម
ផ្សព្វផ្សាយ លើកកំពស់ប្រសិទ្ធិភាព រក្សាទិសដៅនិងដាក់ចេញទិសដៅសម្រាប់
សង្គម។នេះជាភារកិច្ចពោរពេញទៅដោយមោទនភាពប៉ុន្តែការលំបាកក៏មិនតិច
ឡើយ។ខ្ញុំជឿជាក់ថា លោក Nguyen The Ky នឹងបំពេញល្អនូវភារកិច្ចជួយវិទ្យុ សម្លេងវៀតណាមរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យវិទ្យុសម្លេងវៀតណាម ជា សម្លេងរបស់វៀតណាមជានិច្ច”។
ថ្លែងមតិទទួលភារកិច្ច លោក Nguyen The Ky បានសង្កត់ធ្ងន់ថា លោកនឹង ធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណៈដឹកនាំ អ្នកយកព័ត៌មាន អ្នកនិពន្ធ កម្មា
ភិបាលបុគ្គលិក សិល្បៈករ សិល្បៈការីនីពង្រឹងនិងពង្រីកនូវសមិទ្ធិផលដ៏ល្អប្រសើរ របស់វិទ្យុសម្លេងវៀតណាមតាំងពីមុនមក៕