|
ផែនទីមានភ្ជាប់តាមក្នុង"Dia du do khao" (Image:Internet) |
VOV-ថ្ងៃទី២៨សីហា នៅទីស្នាក់ការកាសែតGiac Ngo (ភ្ញាក់រលឹក)ទីក្រុងហូជីមិញគណះកម្មាធិការវប្បធម៏មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមបានរៀបចំពិធីប្រកាស
សៀវភៅ “Dia du do khao” ដែលបានបោះពុម្ភផ្សាយនៅរាជកាលស្តេចក្វាងទឺ រាជកាល
ថាញ់(1875-1908)។សៀវភៅមានភ្ចាប់តាមនូវផែនទីល្អិតល្អន់១ដែលបញ្ជាក់ថា៖ Quynh
Chau (ពោលគឺកោះហាយណាន)គឺជាផ្លូវព្រំដែនចុងក្រោយបំផុតរបស់ដែនដីគោគចិន។
សៀវភៅនេះដោយតា Tran Dinh Ba (1867-1933)ប្រធានតុលាការកំពូលនៅរាជកាល
ស្តេច Khai Dinh ( 1916 – 1925) បញ្ជាឲ្យចម្លងទុកនៅក្នុងទូសៀវភៅគ្រួសារ ហើយត្រូវ
បានផ្ទេទៅដល់តំណទី៤ គឺអ្នកស្រាវជ្រាវTran Dinh Son ដែលសព្វថ្ងៃត្រូវបានរក្សាទុក
នៅផ្ទះលេខ 128 Dinh Tien Hoangទីក្រុងហូជីមិញ។ព្រះមហាថេរ Thich Trung Hau
ប្រធានគណះកម្មាធិការវប្បធម៏មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមមានពុទ្ធដី
ការថា៖ប្រជាជាតិនឹងពុទ្ធសាសនាផ្សារភ្ជាប់ជាមួយគ្នាជានិច្ច។សៀវភៅ “Dia du do
khao” បានផ្តល់បន្ថែមនូវភស្តុតាងថ្មី១អះអាងនូវអធិបតេយ្យភាពរបស់វៀតណាម
នៅបណ្តាប្រជុំកោះHoang Sa នឹងTruong Sa៕