ប្រកាសសៀវភៅសអំពីបច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយវៀតណាម ២០១២
VOV-នៅក្រុងហាណូយ ក្រសួងព័តឥមាននិងផ្សព្វផ្សាយវៀតណាមនាថ្ងៃទី៤កញ្ញាបានប្រកាសសៀវភៅសអំពីបច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយឆ្នាំ២០១២។ សៀវភៅស អំពីបច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយវៀតណាមឆ្នាំ២០១២បានផ្គត់ផ្គងទិដ្ឋភាពទាំងមូលនិងត្រឹមត្រូវបំផុតអំពីស្ថានភាពអភិវឌ្ឍន៍របស់ផ្នែកក្នុងបណ្ដាវិស័យ ហេដ្ឋានរចនាសម្ព័ន្ធ
បច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយ ឧស្សាហកម្មបច្ចេវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយ ប្រភពធនធាន
មនុស្សជាដើម។ សៀវភៅសឆ្នាំ២០១២បានឧទ្ទេសនាមតួនាទីរបស់ផ្នែកបច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយជាហេដ្ឋានរចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដូចជាត្រូវបានបក្សកុម្មុយនីស្តវៀតណាមកំណត់តាមរយៈសេចក្តីសំរេចចិត្តលេខ១៣នៅសន្និសីទលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ ឧទ្ទេសនាមស្ថានភាពនិងទឹសដៅអភិវឌ្ឍន៍ផលិតផលសេវាកម្មបច្ចេកវិជ្ជាព័ត៌មានពាណិជ្ជសញ្ញាវៀតណាម។
ត្រូវបានបើពុម្ភផ្សាយជាប្រចាំឆ្នាំពីឆ្នាំ២០០៩មក សៀវភៅសអំពីបច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយត្រូវបានផ្សាយដល់បណ្ដាក្រសួងផ្នែកដំបន់ ស្ថាប័នជំនាញអំពីបច្ចេវិជ្ជាព័ត៌មាននិងផ្សព្វផ្សាយ អង្គការបរទេសធ្វើសកម្មភាពទាក់ទិនដល់ផ្នែកបច្ចេកវិជ្ជាព័ត៌មាន-ផ្សព្វផ្សាយ
ជាដើម៕