ប្រកាសឧបករណ៍ជីវសាស្ត្រ Kit រកឃើញ SARS-CoV-2 ដោយវៀតណាមផលិត
(VOVWORLD) - ជាលើកដំបូងប្រទេសវៀតណាមបានប្រកាសជាផ្លូវការនូវឧបករណ៍ជីវសាស្ត្រ(kit) real-time RT-PCR រកឃើញវីរុស Corona ប្រភេទថ្មី (SARS-CoV-2)។
សាស្ត្រាចារ្យរង បណ្ឌិត Ho Son ប្រធានគម្រោង ចែករំលែកអំពីដំណើរការស្រាវជ្រាវផលិតឧបករណ៍រកឃើញ SAR-CoV-2
|
នេះគឺជាព័ត៌មានដែលបានផ្តល់ជូននៅក្នុងសន្និសីទសារព័ត៌មានមួយដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ៥ ខែមិនា ស្តីពីការប្រកាសលទ្ធផលនៃគម្រោង “ស្រាវជ្រាវនិងផលិតឧបករណ៍ real RT-PCR និង RT-PCR រកឃើញវីរុស Corona ប្រភេទថ្មី” អនុវត្តន៍ដោយបណ្ឌិតសភាវេជ្ជសាស្ត្រយោធាដឹកនាំនិងសហ ការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A។
ឧបករណ៍ជីវសាស្រ្ត real-time RT-PCR រកឃើញវីរុស Corona ប្រភេទថ្មី ត្រូវបានផលិតតាមស្តង់ដា ISO ១៣៤៨៥។ តាមរយៈការធ្វើតេស្តឯករាជ្យនៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតវៀតណាមបានសរបញ្ជាក់ថា ឧបករណ៍ជីវសាស្ត្រនេះឆ្លើយតបតាមលក្ខណៈវិនិច្ឆ័យអំពីភាពឆាប់រំភើប ភាពត្រឹមត្រូវ ពោលគឺឧបករណ៍ជីវសាស្ត្រនេះ ស្មើនឹងឧបករណ៍ kit ផលិតដោយសហរដ្ឋអាមេរិកនិងអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ការស្រាវជ្រាវនិងផលិតប្រកប ដោយជោគជ័យនូវឧបករណ៍ kit នេះគឺជាជោគជ័យដ៏សំខាន់ ដែលមានអត្ថន័យដ៏ធំធេង ខណៈពេលដែលរោគរាតត្បាតកំពុងជាការព្រួយបារម្ភទូទាំងពិភព លោក ព្រមទាំងបញ្ជាក់ពីសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រវៀតណាមទៀតផង។ បច្ចុប្បន្ននេះ ក្រសួងសុខាភិ បាលវៀតណាម បានចេញលេខចុះបញ្ជី សម្រាប់បណ្ឌិត្យសភាពេទ្យយោធានិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ដើម្បីផលិតឧបករណ៍នេះ បម្រើបន្ទាន់ការងារបង្ការ ប្រយុទ្ធប្រឆាំង Covid-19។ សាស្ត្រាចារ្យ បណ្ឌិត Do Quyet នាយកបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា បានអោយដឹងថា៖ “ឧបករណ៍នេះ មិនត្រឹមតែបានប្រើប្រាស់នៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងត្រូវបានបញ្ជូនទៅទស្សនាវដ្តីវិទ្យាសាស្ត្រដ៏មានកិត្យានុភាពមួយនៅលើពិភពលោក។ ទស្សនាវដ្តីនេះ បានបញ្ជូនសំណុំឯកសារនិងដំណើរការរបស់បណ្ឌិត្យសភាយោធាយោធាទៅអង្គការសុខភាពពិភពលោក។ ពីសំណាក់អង្គការសុខភាពពិភពលោក បានផ្ញើលិខិតស្នើសុំការអនុញ្ញតពីបណ្ឌិត្យសភាយោធាដើម្បីចែករំលែកដំណើរការស្រាវជ្រាវនេះ ជាមួយមន្ទីរពិសោធន៍នៅជុំវិញពិភពលោក សម្រាប់ធ្វើជាគោលដៅស្រាវជ្រាវបន្ថែម”។
តម្លៃផលិតកម្មដែលបានប៉ាន់ប្រមាណគឺពី ៤០ ទៅ ៦០ ម៉ឺនដុង (ប្រហែល ១៧ - ២៨ ដុល្លារ)។ ជាមួយនឹងសមត្ថភាពផលិតកម្មនាបច្ចុប្បន្ន ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A អាចបំពេញតម្រូវការក្នុងស្រុកនិងនាំចេញឬផ្តល់ជំនួយអន្តរជាតិក្នុងករណីមានការរីករាលដាល Covid-19 នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក៕