ប្រកាសឯកសារជាច្រើនត្រៀមរៀបចំឲ្យវង់ចរចារទី៣អំពី Brexit
(VOVWORLD) - នាថ្ងៃទី២១ សីហា អង់គ្លេសបានប្រកាសឯកសារថ្មីដែលបង្ហាញ គោលជំហរក្នុងការចរចារអំពីបញ្ហាទំនិញនិងសិទ្ធិទាក់ទងក៏ដូចជាការពារសម្ងាត់នៃឯកសារជាផ្លូវការ ដែលត្រូវបានត្រៀមរៀបចំឲ្យវង់ចរចារទី៣អំពី Brexit នា សប្ដាហ៍ខាងមុខនៅទីក្រុងព្រុចស៊ែល។
(VOVworld) - នាថ្ងៃទី២១ សីហា អង់គ្លេសបានប្រកាសឯកសារថ្មីដែលបង្ហាញ គោលជំហរក្នុងការចរចារអំពីបញ្ហាទំនិញនិងសិទ្ធិទាក់ទងក៏ដូចជាការពារសម្ងាត់នៃឯកសារជាផ្លូវការ ដែលត្រូវបានត្រៀមរៀបចំឲ្យវង់ចរចារទី៣អំពី Brexit នា សប្ដាហ៍ខាងមុខនៅទីក្រុងព្រុចស៊ែល។ ជាក់ស្ដែងគឺ អំពីបញ្ហាទំនិញ រដ្ឋាភិបាល អង់គ្លេសមានបំណងថា ទំនិញដែលត្រូវបានជួញដូរលើទីផ្សារមុននឹង Brexit ចូលជាធរមាននោះ នឹងមិនត្រូវគោរពបន្ថែមតាមសំណូមពរឬការកំណត់ណាមួយ ឡើយ។ ឯកសារនេះក៏សង្កត់ធ្ងន់ដែរថា កិច្ចការពារផលប្រយោជន៍របស់អ្នកប្រើ ប្រាស់គឺជាអាទិភាពខ្ពស់បំផុតរបស់ភាគីទាំង២។ វង់ចរចារទី៣គ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ ដោយស្វែងរក ដំណោះស្រាយមួយសំដៅអនុវត្ត Brexit យ៉ាងរលូននិងតាមជំហានៗហើយទទួលបានការរីកចម្រើនក្នុងបញ្ហានានាដូចជាសិទ្ធិពលរដ្ឋ ការចំណាយនិង បញ្ហាអៀឡង់៕