ប្រគល់កិត្តនាមដើម្បីបុព្វហេតុកសាងរដ្ឋធានីជូនពលរដ្ឋបារាំងពីរនាក់
(VOVWORLD) -នារសៀលថ្ងៃទី២៩សីហា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំ ពីធីប្រគល់កិត្តិនាម “ដើម្បីបុព្វហេតុកសាងរដ្ឋធានី” ជូនចំពោះលោក Michel Drobniak ទីប្រឹក្សាសេដ្ឋកិច្ចនិងជាប្រធានស្ថា ប័នតំណាងសេដ្ឋកិច្ចស្ថានទូតបារាំង ប្រចាំនៅវៀតណាម និងលោក Remi Genevey អតីតនាយកស្ថាប័នអភិវឌ្ឍន៍បារាំង ប្រចាំនៅវៀត ណាមអ្នកដែលមានការរួមចំណែកសកម្មសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ និងរួមចំណែក បង្កើនចំណងមិត្តភាព កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃកម្មវិធី |
អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Duc Chung ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា ថ្នាក់ដឹកនាំនិងប្រជា ជនរដ្ឋធានីទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់ លោកទាំងពីរនាពេលកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Duc Chung ក៏បានសម្តែងគោលបំណង លោកទាំងពីររូបនឹងរួមចំណែកសកម្មថែមទៀត សម្រាប់ ការអភិវឌ្ឍន៍របស់រដ្ឋធានី ក៏ដូចជាសម្រាប់ចំណងមិត្តភាពរវាងវៀតណាមនិង បារាំង៕