ប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី៣មេសានៅទីក្រុងហាណូយវៀតណាម ប្រធាន សម្ព័ន
បណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់គ្រឿងអនុស្សាវរីយ៍
“ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាជនជាតិ”ជូន លោក Kong Xuan You ឯកអគ្គ
រដ្ឋទូតចិនប្រចាំនៅវៀតណាម។

ប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម - ảnh 1
លោក Kong Xuan You ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម (រូបថត: TTXVN)

        ក្នុងបទថ្លែងមតិលោក​ Vu Xuan Hong អះអាងថា៖ គ្រឿងអនុស្សាវរីយ៍ “ដើម្បី
សន្តិភាព មិត្តភាពរវាងបណ្តាជនជាតិ” ជារង្វាន់សំដៅលើកដំកើងរាល់ ការរួមវិភាគ
ទានរបស់លោក ឯកអគ្គរដ្ឋទូតKong Xuan Youក្នុងការជម្រុញ ទំនាក់ទំនងមិត្ត
ភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន និងក្នុង ឪកាសលោក
បញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។

        ចែករំលែកនៅទីនេះ​លោក​ Kong Xuan You អះអាងថា នាពេលខាងមុខ
ឯក អគ្គរដ្ឋទូតនឹងបន្តការរួមចំណែកចំពោះទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ
រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ