ប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយសារមានស្នាដៃដ៏ឆ្នើមពិសេស
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកក្កដា តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋវៀតណាមលោក To Lam បានប្រកាសសេចក្តីសម្រេច និងប្រគល់គ្រឿងឥស្សរិយយសផ្កាយមាស-គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាបំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនអគ្គលេខាបក្សលោក Nguyen Phu Trong។
លោក Nguyen Trong Phuc អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិតសភានយោបាយជាតិហូជីមិញ |
យោងតាមអ្នកស្រាវជ្រាវ និងបញ្ញវន្តបានឲ្យដឹងថា នេះគឺជារង្វាន់ដ៏សក្តិសមបំផុតសម្រាប់បុគ្គលលោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងស្នាដៃដ៏ឆ្នើមពិសេសក្នុងមុខតំណែងជាច្រើន ក៏ដូចជាការរួមវិភាគទានរបស់លោកអគ្គលេខាចំពោះបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។
លោក Nguyen Trong Phuc អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិតសភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា ឆ្លងកាត់ការបំពេញការងារ ទទួលមុខតំណែងដឹកនាំស្នូលដ៏សំខាន់ៗ អគ្គលេខាបក្សលោក Nguyen Phu Trong សុទ្ធតែមានការបូជាដ៏ឆ្នើមពិសេស ហើយត្រូវបានបក្សទាំងមូល ប្រជាជនទាំងមូល និងមិត្តភក្តិអន្តរជាតិជាច្រើនកត់សម្គាល់ និងវាយតម្លៃខ្ពស់។ ដូច្នេះគ្រឿងឥស្សរិយយសផ្កាយមាសគឺជាការកត់សម្គាល់ដ៏សក្តិសមចំពោះលោកអគ្គលេខាបក្ស៖ “គ្រឿងឥស្សរិយយសផ្កាយមាសមានតាំងពីសម័យវៀតណាមប្រជាធិបតេយ្យ សាធារណៈរដ្ឋ ។គ្រឿងឥស្សរិយយសផ្កាយមាសត្រូវបានប្រគល់ជូនបុគ្គលដែលមានស្មាដៃដ៏ឆ្នើមពិសេសចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងរបស់ប្រទេសជាតិ។ គ្រឿងឥស្សរិយយសផ្កាយមាសបានកត់សម្គាល់គុណបំណាច និងការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខាបក្សចំពោះបុព្វហេតុរបស់ប្រទេសជាតិផងដែរ”។
ដោយសង្កត់ធ្ងន់លើសាមគ្គីភាព និងទំនុកចិត្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករនៅទូទាំងប្រទេសនារយៈពេលកន្លងទៅចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយ ប្រធានក្លឹបនារីវិទ្យាសាស្ត្រនៃសហភាពពលករទីក្រុងហាណូយបានចែករំលែកថា៖ “គ្រឿងឥស្សរិយយផ្កាយមាសគឺជាគ្រឿងឥស្សរិយយដ៏ថ្លៃថ្លាបំផុតរបស់ប្រទេសវៀតណាម។ ដូច្នេះ ការប្រគល់គ្រឿងឥស្សរិយយផ្កាយមាសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញពីការកត់សម្គាល់ ការតបស្នងសងគុណរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលចំពោះលោកអគ្គលេខាបក្សផងដែរ”៕